ប្រធានាធិបតីប៉ាឡេស្ទីនបង្ហាញជំហររបស់ខ្លួនអំពីទំនាក់ទំនងជាមួយអ៊ីស្រាអែល
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអះអាងថា លោកបានត្រៀមខ្លួន ចូលរួមកិច្ចការសន្ទនាសម្រុះសម្រួលជាមួយអ៊ីស្រាអែល ដោយឈរលើគោលការណ៍រដ្ឋពីរ សេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
ប៉ាឡេស្ទីននៅតែសង្ឃឹមទៅលើសហគមន៍អន្តរជាតិនិងសង្គមអ៊ីស្រាអែល នៅពេលដែលនៅតែមានប្រជាជនអ៊ីស្រាអែលដែលមានបំណងចង់បង្កើតសន្តិភាព។
នៅក្នុងការវិវត្តន៍ប្រែប្រួលដែលពាក់ព័ន្ធ ផងដែរនាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រជាជន ប៉ាឡេស្ទីនរាប់ពាន់នាក់បានធ្វើបាតុកម្ម នៅក្នុងទីក្រុងមួយចំនួននៅតំបន់ West Bank ដើម្បីប្រឆំាងជំទាស់ការទទួលស្គាល់បណ្ដាតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល របស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដោយចាត់ទុកនោះថា ជាសកម្មភាពដោយឯកតោភាគីប្រឆាំងនឹងឆន្ទៈនិងបំណងប្រាថ្នាមានសន្តិភាពរបស់ប្រជាជនប៉ាឡេស្ទីន៕