ប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas បានអំពាវនាវអ៊ីស្រាអ៊ែលនិង Hamas ឈប់បាញ់

ប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas បានអំពាវនាវអ៊ីស្រាអ៊ែលនិង Hamas ឈប់បាញ់ - ảnh 1
កងទ័ពអ៊ីស្រាអ៊ែលបាញ់កាំជ្រួចទៅលើតំបន់ Gaza (រូបថតៈ AP)


(VOVworld)-នាថ្ងៃទី១៥កក្កដា ប្រធានាធិបតីប៉ាឡេស្ទីន លោក​ Mahmoud  Abbas បានអំពាវនាវចលនាឥស្លាម Hamas និងអ៊ីស្រាអ៊ែលយល់ព្រមលើការ ផ្តើមគំនិត
ឈប់បាញ់ដែលបានស្នើឡើងដោយប្រទេសអេហ្ស៊ីប។ ថ្លែងមតិបន្ទាប់​ពីការជួប
សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែល
កំពុងបំពេញទស្សនកិច្ចនៅ Ramallah លោក Abbas បានសង្កត់ធ្ងន់ថា ការផ្តើមគំនិត
របស់អេហ្ស៊ីបមានសារៈសំខាន់និងជួយទប់ទល់ការ បង្ហូឈាមនៅតំបន់ Gaza ក៏ដូចជាបញ្ឈប់ស្ថានភាពអស្ថេរភាពនាបច្ចុប្បន្នក្នុង តំបន។ លោក Steinmeier ក៏បានសម្តែងក្តីសង្ឃឹមថា Hamas នឹងយល់ព្រមលើ ការផ្តើមគំនិតរបស់អេហ្ស៊ីប បន្ទាប់ពីអ៊ីស្រាអ៊ែលត្រូវទទួលយកបានការផ្តើម

គំនិតនេះ។

        ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១៥កក្ដដា គណៈរដ្ឋមន្រ្តីអ៊ីស្រា អ៊ែលបានយល់ព្រមលើបទឈប់បាញ់តាមការស្នើរបស់អេហ្ស៊ីប។ ប៉ុ​ន្តែ Hamas បានបដិសេធសំណើរនេះ និងបន្តការបាញ់គ្រាប់រ៉ក្កែតទៅលើអ៊ីស្រាអ៊ែល បណ្តាលឲ្យអ៊ីស្រាអ៊ែលក៏បានសកម្មភាពតបតវិញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ