ប្រធានាធិបតីប៉ាឡេស្ទីនសង្ឃឹមថាឆាប់ទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល
|
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas
(រូបថតៈReuters ) |
(VOVworld)-នាថ្ងៃទី១៥សីហា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាន
សម្តែងក្តីសង្ឃឹមថា ប៉ាឡេស្ទីននិងអ៊ីស្រាអែល នឹងទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហា
ទាក់ទិនទាំងអស់ក្នុងរយៈពេលពី៦ដល់៩ខែខាងមុខ។ ថ្លែងមតិក្នុងសន្និសីទរួមនៅ
Ramallah ជាមួយអគ្គលេខាធិការ អ.ស.ប Ban Ki-moon ដែលកំពុងបំពេញទស្សន
កិច្ចនៅមជ្ឈឹមបូព៌ា លោក Abbas ឲ្យដឹងថា ក្នុងវង់ចរចារនាថ្ងៃទី១៤សីហា ភាគីទាំង
ពីរបានពិភាគ្សាអំពី បញ្ហាស្នូល ក្នុងនោះមានបញ្ហាព្រំដែន បញ្ហា Jerusalemជាដើម៕