ប្រធានាធិបតីប៉ាឡេស៊ីនជួបជាមួយមេដឹកនាំ Hamas ពិភាគ្សាអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអ៊ែល

ប្រធានាធិបតីប៉ាឡេស៊ីនជួបជាមួយមេដឹកនាំ Hamas ពិភាគ្សាអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអ៊ែល - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីន(ស្តាំ)ក្នុងជំនួបសន្ទនា (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី២១កក្កដា ជាលើកដំបូងគិតតាំងពីជំលោះដោយបង្ហូឈាម ឡើងជណ្តើរនៅតំបន់ហ្គាហ្សា ប្រធានាធិបតីប៉ាឡេស៊ីនលោក Mahmoud Abbas
និងមេដឹកនាំHamas លោក Khaled Mashaal បានមានការជួបសន្ទនានៅ Qatar សំដៅពិភាក្សាអំពីកិច្ចព្រមព្រៀងឈប់បាញ់១ជាមួយអ៊ីស្រាអ៊ែល។ ក្នុងជំនួប
នេះ លោក Abbas បានសង្កត់ធ្ងន់ថា ភាគីនានាត្រូវប្រតិបត្តិតាមគោលគំនិតឈប់
បាញ់ដែល នាំចេញដោយប្រទេសអេហ្ស៊ីបនាពេលថ្មីៗនេះ។ តាមប្រភពព័ត៌មាន
១របស់ ប៉ាឡេស៊ីនបានឲ្យដឹងថា ភាគីទាំងពីរបានយល់ព្រម បន្តរាល់ការពិគ្រោះ
យោបល់​ ដើម្បីរារាំងការឈ្លានពានរបស់អ៊ីស្រាអ៊ែលចំពោះតំបន់ហ្គាហ្សា។​នៅ
តំបន់ ហ្គាហ្សា អតីតនាយករដ្ឋមន្រ្តី Hamas លោក Ismail Haniyeh  បានថ្លែងមតិលើ​
ទូរទស្សន៍ថា ចលនានេះ​បញ្ឈប់ការហ៊ុំព័ទ្ធដោយឈាមនិងអាវុធ ព្រមទាំងអះអាង
ថា​មិនដកចេញសេចក្តីសម្រេចនេះឡើយ។

        មុននោះ តាមប្រព័ន្ធផ្សាព្វផ្សាយតំបន់ថា អគ្គលេខាធិការអ.ស.បលោក
Ban Ki-moon បានពិនិត្យមើលលទ្ធភាពប្រកាសសំណើរឈប់បាញ់យូរអង្វែង១
រវាង អ៊ីស្រាអ៊ែលជាមួយ Hamas ក្នុងជំនួបសន្ទនារវាងប្រធានាធិបតីប៉ាឡែស្ទីន ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកដែលប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបនាថ្ងៃទី
២២កកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ