ប្រធានាធិបតីម៉ិកស៊ិកពិចារណាលើលទ្ធភាពបោះបង់ដំណើរទស្សនកិច្ចនៅអាមេរិក
(VOVworld)- យោងតាមប្រភពព័ត៌មានរបស់រដ្ឋាភិបាលសហព័នម៉ិកស៊ិកគឺ ចំពោះ
មុខការដែល ប្រធានាធិបតីថ្មីរបស់អាមេរិក លោក Donald Trump នាថ្ងៃទី២៥មករា
បានចុះហត្ថលេខាលើក្រិតស្តីពីកាសសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែន
ជាមួយម៉ិកស៊ិកនោះ ប្រធានាធិបតី Pena Nieto កំពុងពិចារណាលទ្ធភាពបោះបង់
ដំណើរទស្សនកិច្ចអាមេរិក គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១មករាខាងមុខ។ បន្ទាប់
ពីលោក Donald Trump ចុះហត្ថលេខាលើក្រិតពោលខាងលើ ព្រឹទ្ធសមាជិកមកពី
គណៈបក្សនយោបាយរួមទាំងគណៈបក្សបដិវត្តន៍ស្ថាប័ន (PRI) កាន់អំណាច បាន
ឡើងសម្លេងស្នើប្រធានាធិបតី Nieto បោះបង់ដំណើរទស្សនកិច្ចទៅអាមេរិក ព្រម
ទាំងរិះគន់សេចក្តីសម្រេចរបស់លោក Trump ជាសកម្មភាពមិនអាច “ទទួលយក
បានឡើយ” និងជា “សកម្មភាពអនុស្សធម៌” ហើយម៉ិនស៊ិកគប្បីដាក់បញ្ហានេះទៅ
កាន់អង្គការសហប្រជាជាតិ៕