ប្រធានាធិបតីមីយ៉ាន់ម៉ាគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
|
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein (Image: info.net) |
(VOVworld) – ក្នុងសន្ទរកថាប្រចាំខែនៅវិទ្យុសម្លេងជាតិ នាថ្ងៃទី ២ មករា ប្រធានាធិបតី
មីយ៉ាន់ម៉ា លោក U Thein Sein បានសម្តែងនូវជំនឿជាក់ថា៖ រដ្ឋធម្មនុញ្ញត្រូវធ្វើវិសោធន
កម្មដើម្បីដោះស្រាយតម្រូវការនៃសេដ្ឋកិច្ចសង្គម។ ប្រធានាធិបតី U Thein Sein បាន
សង្កត់ធ្ងន់ថា៖ ការសន្ទនានយោបាយគឺចាំបាច់សំរាប់ការសម្រុះសម្រួលជាតិនិងជា
គ្រឹស្ថាននៃដំណើការសន្តិភាពប្រជាជាតិ ដែលចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោក U Thein Sein បានឲ្យដឹងទៀតថា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះនឹងត្រូវបាន
ពិភាក្សាជាសាធារណៈ។ មុននោះ នាថ្ងៃទី ៣១ ធ្នូ គណៈបក្សសាមគ្គីនិងអភិវឌ្ឍន៍
(USDP) កាន់អំណាចនៅមីយ៉ានម៉ាបានស្នើធ្វើវិសោធនកម្មមាត្រាចំនួន ៧៣ និង
លុបចោលមាត្រា ចំនួន ២១ ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ មុនពេលការបោះឆ្នោតសកល
នាឆ្នាំ ២០១៥។ ការធ្វើវិសោធនកម្មនេះនឹងបើកចេញឱកាសសំរាប់ប្រធានគណបក្ស
ប្រឆាំង លោកស្រី Aung Sann Suu Kyi ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នា
ពេលខាងមុខ៕