ប្រធានាធិបតីមីយ៉ាន់ម៉ាសន្យាគោរពលទ្ធផលនៃការបោះឆ្នោតសកលនាថ្ងៃ ទី ៨ វិច្ឆិកា
|
ប្រធានាធិបតីមីយ៉ាន់ម៉ាសន្យាគោរពលទ្ធផលនៃការបោះឆ្នោតសកលនាថ្ងៃ ទី ៨ វិច្ឆិកា (Image: VNA) |
(VOVworld) – ក្នុងបទថ្លែងការចំពោះមុខអ្នកបោះឆ្នោតតាមរលកវិទ្យុសម្លេងនិង
ទូរទេស្សន៍ នាថ្ងៃទី ៦ វិច្ឆិកា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បាន
អះអាងថា៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតសកលនិងរដ្ឋាភិបាល
ថ្មីមួយដែលនឹងត្រូវបានបង្កើតឡើងតាមរដ្ឋធម្មនុញ។ លោកសម្តែងជំនឿជាក់
ថា៖ កំលាំងនយោបាយទាំងអស់នឹងគោរពលទ្ធផលនៃការបោះឆ្នោតផងដែរ។
ទន្ទឹម នឹងនោះលោកបានអំពាវនាវឲ្យអ្នកបោះឆ្នោតជាបណ្ដាមន្ត្រីរដ្ឋាភិបាល
និងកំលាំង ប្រដាប់អាវុធធ្វើការបោះឆ្នោតដោយសេរីនិងសមភាព។ តាមគណៈ
កម្មាធិការៀប ចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា (UEC) បានឲ្យដឹងថា៖ ក្នុង
ការបោះឆ្នោតស កល នាថ្ងៃទី ៨ វិច្ឆិកា បេក្ខជនចំនួន ៦០៣៨ នាក់មកពីគណៈ
បក្សចំនួន ៩១ និង បេក្ខជនសេរីចំនួន ៣១០ រូបនឹងចុះឈ្មោះក្នុងការបោះឆ្នោត
លើកនេះ៕