ប្រធានាធិបតីម៉ាលីតែងតាំងរដ្ឋាភិបាលថ្មី
(VOVWORLD) - ប្រធានាធិបតីម៉ាលីលោក Ibrahim Boubacar Keita បានតែងតាំងរដ្ឋា ភិបាលថ្មី ក្រោយពីនាយករដ្ឋមន្រ្តីលោក Abdoulaye Idrissa Maiga និងសមាជិក រដ្ឋាភិបាលជាច្រើនរូប លាលែងពីតំណែងដោយព្រមៗគ្នា។
នាយករដ្ឋមន្រ្តីលោក Abdoulaye Idrissa Maiga លាលែងពីតំណែង (រូបថត៖ AFP/TTXVN) |
ប្រធានាធិបតីម៉ាលីលោក Ibrahim Boubacar Keita បានតែងតាំងរដ្ឋា ភិបាលថ្មី ក្រោយពីនាយករដ្ឋមន្រ្តីលោក Abdoulaye Idrissa Maiga និងសមាជិក រដ្ឋាភិបាលជាច្រើនរូប លាលែងពីតំណែងដោយព្រមៗគ្នា។ តាមក្រឹត្យចេញ ផ្សាយនាថ្ងៃទី៣១ ធ្នូ ថាប្រធានាធិបតីលោក Ibrahim Boubacar Keita បានតែង តាំងរដ្ឋមន្ត្រីចំនួន៣៦រូក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តីលោក Soumeylou Boubeye Maiga ក្នុងនោះ មានសមាជិកថ្មីចំនួន៦រូប។ នេះជារដ្ឋាភិបាលអាណត្តិ ទី៥ ក្រោមសម័យលោក Ibrahim Boubacar Keita ចាប់ពីលោកជាប់ឆ្នោតជាប្រធានា ធិបតីកាលពីឆ្នាំ២០១៣មក៕