ប្រធានាធិបតីយេម៉ែនលោក M. Hadi ទៅបំពេញទស្សនកិច្ចនៅទីក្រុង Aden ដោយចៃដន្យ

ប្រធានាធិបតីយេម៉ែនលោក M. Hadi ទៅបំពេញទស្សនកិច្ចនៅទីក្រុង Aden ដោយចៃដន្យ - ảnh 1
ប្រធានាធិបតីយេម៉ែនដែលកំពុងនិរទេសខ្លួននៅអារ៉ាប់ប៊ីសាអូឌីត លោក Abedrabbo Mansour Hadi អញ្ជើញថ្លែងមតិនៅសម័យប្រជុំលើកទី៧១មហាសន្និបាតអ.ស.បកាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីយេម៉ែនដែលកំពុងនិរទេសខ្លួននៅអារ៉ាប់ប៊ីសាអូឌីត
  លោក Abedrabbo Mansour Hadi នាថ្ងៃទី២៦ វិច្ឆិកា បានទៅបំពេញទស្សនកិច្ចដោយ
ចៃដន្យនៅទីក្រុងកំពង់ផែ Aden ប៉ែកខាងត្បូងយេម៉ែន ដែលមានទីស្នាក់ការរដ្ឋាភិ
បាលរបស់លោក។ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅ២ខែក្រោយពីគណៈរដ្ឋ
មន្រ្តីរួមមាននាយករដ្ឋមន្រ្តីលោក Ahmed bin Dagher រួមជាមួយរដ្ឋមន្រ្តី ចំនួន៧រួបត្រូវ
បានបង្កើតឡើងនៅទីក្រុង Aden នេះ។រដ្ឋាភិបាលមុននេះបានធ្វើ សកម្មភាពដោយ
និរទេសខ្លួនចាប់តាំងពីខែតុលាឆ្នាំ២០១៥មក។រដ្ឋធានី Sanaa ប៉ែកខាងជើងប្រទេស
នេះនាបច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុម ឧទ្ទាម Houthi និងសម្ព័ន្ធ
មិត្ត។រដ្ឋអំណាចរបស់ប្រធានាធិបតីលោក Hadi កំពុង កាន់កាប់តំបន់ប៉ែកខាងត្បូង
និងតំបន់តាមខ្សែព្រំដែនជាប់ជាមួយអារ៉ាប់ ប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ