ប្រធានាធិបតីរ៉ូម៉ានីតែងតាំងនាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - ប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis នាថ្ងៃទី ១៦ ខែតុលាបានតែងតាំងថ្នាក់ដឹកនាំគណបក្សសេរីជាតិ (PNL) លោក Ludovic Orban ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។
ប្រធានាធិបតីរ៉ូម៉ានីតែងតាំងនាយករដ្ឋមន្ត្រីថ្មី - ảnh 1 ថ្នាក់ដឹកនាំគណបក្សសេរីជាតិ (PNL) លោក Ludovic Orban (រូបថត៖ msn.com)

លោកប្រធានាធិបតី Klaus Iohannis បានឲ្យដឹងថា PNL គឺជាគណបក្សប្រឆាំងធំបំផុត ហើយបានផ្តួចផ្តើមការបោះឆ្នោតសម្ដែងការមិនទំនុកចិត្តដើម្បីទម្លាក់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Viorica Dancila ។ រដ្ឋាភិបាលថ្មីនឹងទទួលខុសត្រូវក្នុងការបង្កើតគណៈរដ្ឋមន្រ្តី នាំចេញកម្មវិធីប្រតិបត្តិនិងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

នាយករដ្ឋមន្រ្តីដែលត្រូវបានតែងតាំងលោក Ludovic Orban នឹងមានរយៈពេល ១០ ថ្ងៃដើម្បីដាក់ជនទៅរដ្ឋសភាអំពីបណ្ដាបុគ្គលិកគណៈរដ្ឋមន្រ្តីនិងកម្មវិធីប្រតិបត្តិ។ លោក Ludovic Orban បានសន្យាថា គណៈរដ្ឋមន្រ្តីថ្មីនឹងមានភាពស្មោះត្រង់ ហើយមានសមត្ថភាព។ លោកបានឲ្យដឹងថា បណ្ដាអាទិភាពរួមមានការធ្វើឱ្យមានតុល្យភាពឡើងវិញនូវម៉ាក្រូសេដ្ឋកិច្ច ការផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគមណាគមដឹកជញ្ជូន សុខភាពនិងការអប់រំ ភាពឯករាជ្យពិតប្រាកដនៃវិស័យយុត្តិធម៌និងការពង្រឹងថានះរបស់រ៉ូម៉ានីនៅសហភាពអឺរ៉ុប (EU) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ