|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសសារពិសេសស្តីអំពីការទទួលសាធារ
ណៈរដ្ឋស្វ័យត Crimea រួម បញ្ចូលក្នុងសហព័ន្ធរុស្ស៊ី (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៨ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសសារពិសេសស្តីអំពីការទទួលសាធារណៈរដ្ឋស្វ័យត Crimea រួម បញ្ចូលក្នុងសហព័ន្ធរុស្ស៊ីនៅវិមាន Kremli។សាររបស់ប្រធានាធិបតីរុស្ស៊ីបាន
អះអាង ថា៖ ការបោះប្រជាមតិរបស់ប្រជាជន Crimea អំពីសេចក្តីសម្រេចរួម
បញ្ចូលសហព័ន្ធ រុស្ស៊ីគឺសមស្របនឹងគោលការណ៍ប្រជាធិបតេយ្យទាំងស្រុង។
គិតដល់ពេលនេះ ភាសារុស្ស៊ី ភាសាអ៊ុយក្រែននិងភាសា Tarta នឹងត្រូវបានប្រើ
ប្រាស់លើឧបទ្វីបនេះ។ ប្រធានាធិបតី Putin បានលើកច្បាស់ថា៖ Crimea ធ្លាប់ជា
តំបន់ដែនដីចំណុះរុស្ស៊ី ក្នុងប្រវត្តិសាស្ត្រ។ ការរួមបញ្ចូល Crimea ចូលក្នុងអ៊ុយក្រែន
គឺជាសេចក្តីសម្រេច ភ័ន្តច្រឡំរបស់បុគ្គល។ ការធ្វើរដ្ឋប្រហារដែលទើបនឹងបាន
កើតមានឡើងនៅអ៊ុយក្រែនរួមជាមួយបណ្ដាសេចក្តីសម្រេចនិតិបញ្ញត្តិបានរំលោភ
លើផលប្រយោជន៍របស់ប្រជាជននិយាយភាសារុស្ស៊ីនិងជះឥទ្ធិពលដោយផ្ទាល់
ដល់សាធារណៈរដ្ឋស្វ័យត Crimea។ ដើម្បីអះអាងភាពស្របច្បាប់នៃសេចក្តីប្រកាស
ឯករាជ្យរបស់ Crimea ប្រធានាធិបតីរុស្ស៊ី បានដកស្រង់បណ្ដាច្បាប់អន្តរជាតិ ក្នុងនោះ គ្មានការកំណត់ណាមួយអំពីការហាមឃាត់ ប្រកាសឯករាជ្យឡើយ។ ក្រៅពីនោះ
លោក Vladimir Putin បានរំលឹកឡើងវិញករណី របស់អ៊ុយក្រែនដែលបានប្រកាស
ឯករាជ្យចាកចេញពីសហភាពសូវៀតក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក ជាការណី
ដូចជា Crimea នាបច្ចុប្បន្ន។
ក្នុងព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៨ មិនា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ឧស្សាហកម្មជួរមុខលើសកលលោក (G8) បានផ្អាកតួនាទីជាសមាជិករបស់រុស្ស៊ី
ក្នុងប្លុកនេះ។ ក្រៅពីនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក William Hague បានឲ្យដឹង
ថា៖ ប្រទេសនេះបានផ្អាករាល់កិច្ចសហប្រតិបត្តិការយោធាជាមួយ រុស្ស៊ី។ នាថ្ងៃដ៏
ដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានអំពាវនាវក្រុម G7 ដំណើរការ
សន្និសីទកំពូលនាសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីបទដាក់ទណ្ឌកម្ម ចំពោះរុស្ស៊ី។ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថា៖ ការដែលមូស្គូរួមបញ្ចូល
សាធារណៈរដ្ឋស្វ័យត Crimea ចូលក្នុងដែនដីរបស់រុស្ស៊ីនិងសេចក្តី ប្រកាសឯករាជ្យ
របស់ Crimea គឺសកម្មភាពរំលោភលើច្បាប់អន្តរជាតិ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រី
បារាំង លោក Francois Hollande បានអំពាវនាវឲ្យសហភពអឺរ៉ុប (EU) ត្រូវមានវិធានការ
រឹងមាំចំពោះកាយវិការនេះរបស់រុស្ស៊ី។ ឆ្លើយតបតវិញការរិះគន់ពោល ខាងលើ ប្រធា
នាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ រាល់ឧបាយកល គំរាមកំហែង
ដល់រុស្ស៊ីរបស់លោកខាងលិចដែលទាក់ទិនដល់ការចុះហត្ថលេខាសន្ធិសញ្ញាទទទួល
បញ្ចូលសាធារណៈរដ្ឋស្វ័យត Crimea ត្រូវបានចាត់ទុកជាសកម្មភាពបង្ករឿងហេតុនិង
Kremli នឹងតបតវិញ៕