ប្រធានាធិបតីរុស្ស៊ី Putin៖វិបត្តិនៅអ៊ុយក្រែនត្រូវបានដោះស្រាយតាមបំណងប្រាថ្នារបស់ប្រជាជន

(VOVworld)-ក្នុងការជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបបតីអ៊ីរ៉ង់លោក
Hassan Rouhani នាថ្ងៃទី១៣មិនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននាំ
ចេញការវាយតម្លៃអំពីស្ថានភាពនៅអ៊ុយក្រែនរួមទាំងសង្កត់ធ្ងន់ថា វិបត្តិ នៅអ៊ុយ
ក្រែនគ្រាន់តែដោះស្រាយបានដោយឈរលើមូលដ្ឋានធានាផល ប្រយោជន៍
និងបំណងប្រាថ្នារបស់ប្រជាជនគ្រប់ជាតិសាសន៍នៅប្រទេសនេះ។ កាយវិការថ្មី
បំផុតរបស់រុស្ស៊ីក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនគឺប្រទេសនេះបានគាំទ្រ​ផែនការបញ្ចូនក្រុមអ្នកសង្កេតការអន្តរជាតិទៅកាន់ទីក្រុងKiev។

ប្រធានាធិបតីរុស្ស៊ី Putin៖វិបត្តិនៅអ៊ុយក្រែនត្រូវបានដោះស្រាយតាមបំណងប្រាថ្នារបស់ប្រជាជន - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថតៈ cand.vn )

        ជំវិញការខ្វែងគំនិតរវាងរុស្ស៊ីនិងអាមសរិកអំពីសភាពការណ៍នៅអ៊ុយក្រែន
នាថ្ងៃដដែល ប្រធានព្រឹទ្ធសភារុស្ស៊ីលោកស្រី  Valentina Matvienki បានប្រកាសថា រុស្ស៊ីបាននិងកំពុងបន្តការចរចារជាមួយអាមេរិកនិងសហភាពអ៊ឺរ៉ុប (EU)អំពី ដំណោះស្រាយសន្តិភាពសម្រាប់ស្ថានភាពនៅអ៊ុយក្រែន។

        ចំពោះបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី១៣មិនា បានចាប់ផ្តើម
សម័យប្រជុំបន្ទាន់ សំដៅពិភាក្សាអំពីស្ថានភាពរបស់អ៊ុយក្រែន ដោយមានការ​ចូលរួមរបស់លោកArseniy Yatsenyukនាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់អ៊ុយ
ក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ