ប្រធានាធិបតីរុស្ស៊ី និងទួរគីពិភាក្សាគ្នាអំពីជំលោះនៅលីប៊ីនិងស៊ីរី
(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគីលោក Tayyip Erdogan បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ អំពីជំលោះនៅប៊ីលី និងស៊ីរី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគីលោក Tayyip Erdogan (រូបថត៖ AFP/TTXVN) |
វិមានក្រឹមឡាំងបានឲ្យដឹងថាខ្លឹមសារ សំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទនេះគឺផ្តោតលើបញ្ហាវិបត្តិនៅលីប៊ី ដែលក្នុងនោះភាគីទាំងពីរបានសង្កត់ធ្ងន់ថាចាំបាច់ត្រូវមានជំហានជាក់ស្តែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់ប្រកបដោយចីរភាព។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបង្កើនការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេស សស៊ីរីបន្ទាប់ពីមានព័តត៌មានអំពីការផ្ទុះនៅខេត្តអ៊ីដលីប តាមផ្លូវយាមល្បាតរួមរបស់រុស្ស៊ីនិងទួរគីផង ដែរ៕