ប្រធានាធិបតីរុស្ស៊ី និងបារាំង គាំទ្រការស្វែងរកដំណោះស្រាយការទូតលើបញ្ហាអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី២០ ខែកុម្ភៈ វិមានក្រឹមឡាំងបានឲ្យដឹងថា យោងតាមគំនិតផ្តួចផ្តើមរបស់ភាគីបារាំង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដោយមានខ្លឹមសារស្នូលគឺការកើនឡើងស្ថានការណ៍នៅ Donbass ប្រទេសអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានគាំទ្រការស្វែងរកដំណោះស្រាយការទូតសម្រាប់បញ្ហានេះ។
ប្រធានាធិបតីរុស្ស៊ី និងបារាំង គាំទ្រការស្វែងរកដំណោះស្រាយការទូតលើបញ្ហាអ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (ប្រភព៖ Tass)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកប្រធានាធិបតី Putin បានកត់សម្គាល់ថា មូលហេតុនៃការកើនឡើងភាពតានតឹងគឺជាសកម្មភាពបង្ករឿងហេតុរបស់កងកម្លាំងអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីបានចោទប្រកាន់បណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) ដែលបានផ្គត់ផ្គង់អាវុធទំនើបៗ និងគ្រាប់កាំភ្លើងទៅដល់ប្រទេសអ៊ុយក្រែន ដែលជំរុញឲ្យទីក្រុងគៀវឆ្ពោះទៅរកដំណោះស្រាយយោធាចំពោះបញ្ហានៅ Donbass ។ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ម្តងទៀតថា អ៊ុយក្រែននៅតែបដិសេធមិនអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk និងកិច្ចព្រមព្រៀងដែលសម្រេចបានតាមទម្រង Normandy ឡើយ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានរំលឹកឡើងវិញនូវសំណើសហរដ្ឋអាមេរិកនិងអង្គការណាតូ ឲ្យពិចារណាលើតម្រូវការរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ និងបំពេញតម្រូវការទាំងនេះឲ្យបានជាក់ស្តែងនិងប្រកបដោយការយកចិត្តទុកដាក់។ មេដឹកនាំទាំងពីរ រុស្ស៊ី-បារាំង បានយល់ព្រមបន្តទំនាក់ទំនងក្នុងកម្រិតជាច្រើនផ្សេងៗគ្នា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ