ប្រធានាធិបតីរុស្ស៊ី ពូទីន បានអំពាវនាវឱ្យពង្រឹងកម្លាំងយោធារបស់រុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ២២ ខែវិច្ឆិកានៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីនបានអំពាវនាវឱ្យមានការកសាងសមត្ថភាពខាងយោធារបស់ប្រទេសនេះក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បីទប់ទល់នឹងការគំរាមកំហែងជាសកល។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន (AFP/TTXVN) |
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោកពូទីន បានឲ្យដឹងថាបច្ចេកវិទ្យាខាងយោធា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការប្រកួតប្រជែងនិងការប្រឈមមុខគ្នាកំពុងកើនឡើងនៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងកិច្ចប្រជុំនេះដែរ លោក ពូទីន បានបន្តទៀតថា កម្មវិធីបំពាក់អាវុធថ្មីនិងផែនការអភិវឌ្ឍន៍ប្រព័ន្ធឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី នឹងត្រូវបានពង្រាងនៅឆ្នាំក្រោយ។ ភារកិច្ចចម្បងគឺដើម្បីអភិវឌ្ឍលក្ខណៈប៉ាន់ស្មានអំពីគុណភាពនិងបរិមាណនៃអាវុធនិងឧបករណ៍យោធា។ លើសពីទៅទៀត លោកពូទីន បាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើឱ្យប្រសើរឡើងនៃអាវុធវាយប្រហារ នៅក្នុងប្រ ទេសជួរមុខគេនៅលើពិភពលោក ខណៈពេលដែលចំនួនប្រទេសដែលមានមីស៊ីលនុយក្លេអ៊ែរកាន់តែកើងឡើងផងដែរ៕