ប្រធានាធិបតីរុស្ស៊ី លោក​ Putin អញ្ជើញចូលរួមពិធីព្យុហយាត្រាកងទ័ពជើងទឹក រុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញចូលរួមពិធី ព្យុយាហត្រាកងទ័ពជើងទឹករុស្ស៊ី ដើម្បីលើកតម្កើងកិត្តិនាមទិវាកងទ័ពជើងទឹកជាប្រចាំឆ្នាំ។
ប្រធានាធិបតីរុស្ស៊ី លោក​ Putin អញ្ជើញចូលរួមពិធីព្យុហយាត្រាកងទ័ពជើងទឹក រុស្ស៊ី - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Putin អញ្ជើញចូលរួមពិធីព្យុហយាត្រាកងទ័ពជើងទឹក រុស្ស៊ី (រូបថត៖ TTXVN)

ថ្លែងនៅក្នុងពិធីព្យុហយាត្រា  លោក Vladimir Putin បានអះអាថាកងទ័ពជើងទឹករុស្ស៊ីគឺជាកម្លាំងជួរមុខនៅក្នុងការសម្របខ្លួននិងអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិថ្មី ព្រមទាំងធានាសមត្ថភាពការពារជាតិរបស់រស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងរាល់សកម្មភាពណាមួយដែលមានបំណងចង់បង្កហេតុផងដែរ។ លោក Vladimir Putin បានប្រកាសថារុស្ស៊ីនឹងកសាងក្រុមកងនាវាចម្បាំង "មានតែមួយគ្មានពីរ" សំរាប់ចក្ខុវិស័យប្រវត្តិសាស្រ្តក្នុងរយៈពេលវែងផងដែរ។ ហេតុដូច្នេះហើយកងទ័ពជើងទឹករុស្ស៊ីនឹងទិញនាវាចម្បាំង និងនាវាបាញ់ផ្លោងថ្មីចំនួន ១៥ គ្រឿងថែម ទៀត ដើម្បីពង្រឹងកងកម្លាំងការពារឆ្នេរសមុទ្រក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់មូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ីនាឆ្នាំ ២០១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ