ប្រធានាធិបតីរុស្ស៊ី លោក Putin អះអាងថាសេដ្ឋកិច្ចរុស្ស៊ីនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
(VOVWORLD) - លោក Vladimir Putin បានអះអាងថា រុស្ស៊ីនឹងឆ្លងផុតនូវដំណាក់កាលដ៏ច្របូកច្របល់នេះ ដើម្បីចេញផុតពីស្ថានភាពនេះ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតប្រជែងដ៏ពិបាកជាង។
ស្ថានីយ៍ខួងប្រេងរុស្ស៊ី LKO-LSP-1 (រូបថត៖ AFP / TTXVN) |
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ១១ ខែមិនា បានឲ្យដឹងថា រុស្ស៊ីនឹងឆ្លងផុតឧបសគ្គសេដ្ឋកិច្ច ដែលផ្តើមចេញពីជម្លោះប្រេងរ៉ែជាមួយអារ៉ាប់ប៊ីសាអូឌីត ហើយនឹងកាន់តែអភិវឌ្ឍន៍ឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។
ថ្លែងនៅក្នុងជំនួបជាមួយវិនិយោគិន លោក Vladimir Putin បានអះអាងថា រុស្ស៊ីនឹងឆ្លងផុតនូវដំណាក់កាលដ៏ច្របូកច្របល់នេះ ដើម្បីចេញផុតពីស្ថានភាពនេះ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតប្រជែងដ៏ពិបាកជាង។
នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak បានឲ្យដឹងថា ក្រុងម៉ូស្គូកំពុងបន្តកិច្ចចរចាតាមរយៈ ទូរស័ព្ទជាមួយ“ រដ្ឋមន្រ្តីជាច្រើនរូប” នៃអង្គការ OPEC និងប្រទេសក្រៅOPEC ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមឡើយ៕