ប្រធានាធិបតីរុស្ស៊ី លោក V. Putin ចុះហត្ថលេខាលើក្រឹត្យតែងតាំងលោក Mikhail Mishustin ធ្វើនាយករដ្ឋមន្ត្រី

(VOVWORLD) - បន្តាប់ពីត្រូវបាន សភាឌូម៉ាជាតិរុស្ស៊ីធ្វើការអនុម័តនោះ នារសៀលថ្ងៃទី ១៦ ខែមករា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យតែងតាំងប្រមុខទីភ្នាក់ងារពន្ធ សហព័ន្ធរុស្ស៊ីលោក Mikhail Mishustin ធ្វើជា នាយករដ្ឋមន្រ្តីថ្មី។ 
ប្រធានាធិបតីរុស្ស៊ី លោក V. Putin ចុះហត្ថលេខាលើក្រឹត្យតែងតាំងលោក Mikhail Mishustin ធ្វើនាយករដ្ឋមន្ត្រី - ảnh 1 លោក Mikhail Mishustin នាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការតែងតាំងលោក Mikhail Mishustin ជាប្រមុខរដ្ឋាភិបាលរុស្ស៊ីត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការកែទម្រង់ប្រព័ន្ធនយោបាយ ដែលត្រូវបានប្រធានាធិបតី លោក Vladimir Putin ប្រកាសក្នុងសារសហព័ន្ធកាលពីថ្ងៃទី ១៥ ខែមករា។

មុននេះ នាថ្ងៃដដែល ដោយទទួលបានសម្លេងគាំទ្រចំនួន ៣៨៣/៤២៤ ពោលគឺ គ្មានសម្លេងប្រឆាំង និងមានសម្លេងទទេចំនួន ៤១ នោះ សភាឌូម៉ាជាតិរុស្ស៊ីបានអនុម័តលើសំណើរបស់គណបក្សរួបរួមរុស្ស៊ីបានឯកភាពគ្នាតែងតាំង លោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីថ្មីនៃសហព័ន្ធរុស្ស៊ី។

លោក Mishustin បានសន្យាថានឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាសង្គមនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យោងតាមលោក Mishustin ថា ប្រធានាធិបតី Vladimir Putin  មានបំណងថា គណៈរដ្ឋមន្រ្តីថ្មីនឹងផ្តោតលើកំណើនសេដ្ឋកិច្ចនិងជួយបង្កើតការងារធ្វើថ្មីៗជាច្រើនដែលក្នុងនោះប្រាក់ចំណូលត្រូវបានចាត់ទុកថាជាអាទិភាពកំពូលរបស់រដ្ឋាភិបាល។

ក្នុងឱកាសដែលលោក Mikhail Mishustin ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីនោះ នាថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ លោក Mikhail Mishustin។ ក្នុងសារលិខិតនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីដើម្បីអនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចុះហត្ថលេខាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ