ប្រធានាធិបតីរុស្ស៊ី៖ សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានស្ថិរភាពដោយមិនអើពើដល់បទដាក់ទណ្ឌកម្ម


ប្រធានាធិបតីរុស្ស៊ី៖ សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានស្ថិរភាពដោយមិនអើពើដល់បទដាក់ទណ្ឌកម្ម - ảnh 1
ប្រធានាធិបតីរុស្ស៊ី៖ សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានស្ថិរភាពដោយមិនអើពើដល់បទដាក់ទណ្ឌកម្ម (Image: qdnd.vn)


(VOVworld) -  នារសៀលថ្ងៃទី ១៩ មិថុនា ថ្លែងមតិនៅសម័យប្រជុំពេញអង្គរ នៃវេទិការសេដ្ឋកិច្ចអន្តរជាតិទីក្រុង St. Peterburg (SPIEF 2015) ប្រធានាធិបតី
រុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ដោយមិនអើពើដល់បទដាក់ ទណ្ឌកម្មរបស់លោកខាងលិចក៏ដូចជាការដាក់កំហិតឆ្លៀតចូលទីផ្សារទុន
អន្តរជាតិនិងចំណាយក្នុងប្រទេសត្រូវបានថយចុះ ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី
នៅមិនធ្លាក់ ចូលក្នុងវិបត្តិឡើយ។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រធានាធិបតី
 Putin បានឲ្យដឹង ថា៖ រុស្ស៊ីនឹងកែលំអរបរិយាកាសធ្វើអាជីវកម្មនិងបង្ក
លក្ខណៈសំរាប់វិនិយោគិន។ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ីនិងពិភព
លោក​ លោក Putin បានសង្កត់ធ្ងន់ ថា៖ ត្រូវពង្រឹងការតភ្ជាប់ក្នុងសម្ព័ន្ធភាព
សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដើម្បីអភិវឌ្ឍន៍តំបន់ ចុងបូព៌ាររបស់រុស្ស៊ី ព្រមទាំង បង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកក៏បាន
រំលឹកអំពីការដែល សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបទើបនឹង ចុះហេត្ថលេ
ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម ហើយ
អះអាងថា៖ រុស្ស៊ីនឹងខំប្រឹងប្រែងសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដោយឈរលើគោលការណ៍សមភាពបើកទ្វាជាមួយដៃគូទាំងអស់ដើម្បីធានា
ជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

នាថ្ងៃដ៏ដែល សហភាពអឺរ៉ុប (EU) បានពន្យាពេលបន្ថែម ៦ ខែ (គិតដល់ខែ
មិថុនា ឆ្នាំ ២០១៦) បណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីទាក់ទិនដល់
ការរួមបញ្ចូលឧបទ្វីប Crimea ក្នុងសហព័ន្ធរុស្ស៊ី នាខែ​មិនាឆ្នាំ ២០១៤ មក។ សេចក្តីសម្រេចពោលខាងលើរបស់ EU ត្រូវបាននាំចេញបន្ទាប់ពីប៉ុន្មាថ្ងៃរាល់
បទ​ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែនត្រូវបានអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ