ប្រធានាធិបតីរុស្ស៊ី៖ សម្ព័ន្ធភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីបើកទូលាយទ្វាជាមួយបណ្ដាដៃគូខាងកើត-លិច

ប្រធានាធិបតីរុស្ស៊ី៖ សម្ព័ន្ធភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីបើកទូលាយទ្វាជាមួយបណ្ដាដៃគូខាងកើត-លិច - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

(VOV)_នាថ្ងៃទី២៣ ធ្នូ ថ្លែងមតិនៅពិធីចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងចូលរួម
សម្ព័ន្ធភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ( EAEC ) នៃ Kyrgyzstan ប្រធានាធិបតីរុស្ស៊ី លោក
 Vladimir Putin បានអះអាងថា៖ EAEC ​ជានិច្ចកាលបើកទូលាយទ្វាជាមួយប្រទេស
នានាលើពិភពលោក។ លោក​ Vladimir Putin បានអោយដឹងថា៖ EAEC មិនគ្រាន់តែ
បើកទូលាយទ្វា​ចំពោះ​ដៃគូក្នុងសម្ព័ន្ធភាពប៉ុណ្ណោះទេ ថែមទាំងក្នុងក្របខ័ណ្ឌសហ
គមន៍​បណ្ដាប្រទេសឯករាជ្យ និងដៃគូផ្សេងៗមកពីខាងលិចនិងខាងកើតទៀត​ផង។
 លោកក៏បានអោយដឹងថែមទៀតថា៖ ប្រទេសចូលរួមកាន់តែច្រើនឡើង នឹងនាំមក
នូវផលប្រយោជន៍កាន់តែច្រើនសំរាប់សម្ព័ន្ធភាពសេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី។ ក៏ក្នុងក្រប
ខ័ណ្ឌនៃពិធីចុះហត្ថលេខានេះ ប្រធានាធិបតីរុស្ស៊ី ​លោក Vladimir Putin ក៏បានអះ
អាងដែរថា៖ EAEC ត្រូវខំប្រឹងប្រែង​ជាង​ទៀត ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលកំណើន
សេដ្ឋកិច្ចខ្លាំងក្លារបស់ពិភពលោក និងដោះស្រាយការលំបាកសាកល្បងជាច្រើន
នៅចំពោះមុខ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ