ប្រធានាធិបតីរុស្ស៊ីគាំទ្រការប្តេជ្ញាចិត្តដោះស្រាយវិបត្តិរបស់សាមភាគីអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីគាំទ្រការប្តេជ្ញាចិត្តដោះស្រាយវិបត្តិរបស់សាមភាគីអ៊ុយក្រែន  - ảnh 1
ប្រធានាធិបតីរុស្ស៊ីគាំទ្រការប្តេជ្ញាចិត្តដោះស្រាយវិបត្តិរបស់ សាមភាគីអ៊ុយក្រែន (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៦ មិថុនា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីថ្មីរបស់
អ៊ុយក្រែន លោក Petro Poroshenko នៅទីក្រុងប៉ារីសក្នុងពិធីរំលឹកខួបអនុស្សារ
វរីយ៍លើកទី ៧០ នៃទិវាកងទ័ពប្រទេសសម្ត័ន្ធមិត្តឡើងគោកនៅឆ្នេសមុទ្រ
Normandi (បារាំង) ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានាធិបតី
រុស្ស៊ី លោក Vladimir Putin បានវាយតំលៃខ្ពស់ចំពោះគោលបំណងដោះស្រាយ
ស្ថានភាពនៅអ៊ុយក្រែនរបស់លោក Poroshenko ព្រមទាំង ព្រមានអំពីលទ្ធភាព
អ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយសហភាព
អឺរ៉ុប (EU)។ ស្តីអំពីវិធានការបញ្ចប់វិបត្តិនយោបាយ និងសង្គមនាបច្ចុប្បន្ននៅ
អ៊ុយក្រែន ប្រធានាធិបតី Putin បានអំពាវនាវឲ្យរដ្ឋអំណាច Kiev រៀបចំការសន្ទនា
ប្រជាជនទាំងមូល។ តាមលោក Putin ថា៖ បណ្ដាភាគីត្រូវចូល រួមការសន្ទនាគឺ
រដ្ឋអំពាច Kiev និងកំលាំងគាំទ្រសហព័ន្ធភាវូបនីយកម្មនៅតំបន់ខាងកើត
អ៊ុយក្រែន។ លក្ខ័ណ្ឌដំបូងបងអស់ដើម្បីរៀបចំការសន្ទនាគឺរដ្ឋអំណាច Kiev ត្រូវបញ្ចប់យុទ្ធនាការយោធាននៅតំបន់អាគ្នេយ៍របស់អ៊ុយក្រែនភ្លាមមួយរំពិច។
ស្តីអំពី ការខ្វែងគំនិតអំពីតំលៃឧស្ម័ន្ធដុតរវាង Kiev និងម៉ូស្គូ ប្រធានាធិបតី Putin
បានឲ្យដឹង ថា៖ ប្រទេសទាំង ២ កំពុងដំណើរការចរចារដើម្បីឆ្ពោះទៅកិច្ចព្រម
ព្រៀងចុងក្រោយ មួយ មិនលើកលែងលទ្ធភាព ម៉ូស្គូនឹងពិនិត្យមើលតំលៃឡើង
វិញ ក្នុងករណី Kiev ប្រតិបត្តិតាមលក្ខ័ណ្ឌមួយចំនួន។ ប្រធានាធិបតីរុស្ស៊ីក៏បាន
ព្រមានថា៖ ប្រទេសនេះ នឹងអនុវត្តវិធានការឆ្លើយតបតវិញសំដៅការពារខឿន
សេដ្ឋកិច្ចនិងទីផ្សាររបស់ខ្លួន ប្រសិនបើ អ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងចងសម្ព័ន្ធជាមួយ EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ