ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើក្រឹត្យស្តីពីការការពារយុទ្ធសាស្ត្រ
(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យ ដែលអនុម័តលើគោលការណ៍គ្រឹះ នៃគោលនយោបាយរដ្ឋ ស្ដីពីការការពារយុទ្ធសាស្ត្រ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN) |
យោងតាមក្រឹត្យនេះ យោធារុស្ស៊ីនឹងមានសិទ្ធិតបតវិញ ចំពោះការវាយប្រ ហារនុយក្លេអ៊ែរទាំងអស់ ដែលតម្រង់ មកលើប្រទេសនេះ ក៏ដូចជាអាចវាយប្រហារដោយនុយក្លេអ៊ែរ ក្នុងករណីកើតមានគ្រោះថ្នាក់ចំពោះរដ្ឋអំណាច ។
ក្នុងក្រឹត្យនេះគោលនយោបាយការ ពារយុទ្ធសាស្ត្ររបស់រុស្ស៊ី មិនត្រឹមតែមានគោលដៅ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងសំដៅតបតវិញ ចំពោះសត្រូវដែលវាយប្រហាររុស្ស៊ី និងសម្ព័ន្ធមិត្តទៀតផង៕