ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់មួយ ដើម្បីលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ
(VOVWORLD) - នាថ្ងៃទី ២ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់លុប ចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាក ល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ (CTBT)។ ច្បាប់នេះត្រូវបានឌូម៉ាជាតិ (សភាជាន់ទាប) និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) អនុម័តមុននោះ។
មីស៊ីលផ្លោង Bulava ត្រូវបានបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ Generalissimus Suvorov របស់រុស្ស៊ីនៅសមុទ្រស ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ( រូបថត៖ Archive/TTXVN) |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញា CTBT ធានានូវតុល្យភាពសម្រាប់រុស្ស៊ី និងសហរដ្ឋ អាមេរិក ក្នុងវិស័យសាក ល្បងនុយក្លេអ៊ែរ នៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីន តោន មិនទាន់ផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ។ លោកក៏បានបញ្ជាក់ផង ដែរថា ចំណាត់ការរបស់រុស្ស៊ីមិនមែនមានន័យថា ទីក្រុងម៉ូស្គូមានគម្រោងធ្វើតេស្តនុយក្លេអ៊ែរនោះទេ។
សូមរំលឹកថា CTBT គឺជាសន្ធិសញ្ញាពហុភាគីដែលហាមប្រាមរាល់ការធ្វើតេស្តនុយ ក្លេអ៊ែរ មិនថាសម្រាប់គោលបំណងសន្តិភាព ឬយោធាឡើយ។ សន្ធិសញ្ញានេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៦ អនុម័ត ហើយត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៨៧ ប៉ុន្តែមិនទាន់ចូលជាធរមានទេ ដោយសារតែប្រទេសចំនួន ៨ ក្នុងចំណោម ៤៤ មានអាវុធនុយក្លេអ៊ែរ ឬសក្តានុពលក្នុងការបង្កើតអាវុធនុយក្លេអ៊ែរដែលមិនទាន់បានអនុម័ត៕