ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់​​​លុបចោលសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធ​ធម្មតា​នៅអឺរ៉ុប

(VOVWORLD) - កាលពីថ្ងៃទី ២៩ ឧសភា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់លុបចោលសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ។ 
ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់​​​លុបចោលសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធ​ធម្មតា​នៅអឺរ៉ុប - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

សន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩០ ដោយតំណាងប្រទេសសមាជិកចំនួន ១៦ របស់អង្គការសន្ធិសញ្ញាយោធាអាត្លង់ទិកខាងជើង (NATO) និងសមាជិកចំនួន៦នៃអង្គការសន្ធិសញ្ញា Warsaw ដោយគណនាពីតុល្យភាពអាវុធធម្មតារវាងប្លុកទាំងពីរ។ នៅឆ្នាំ ១៩៩៩ កំណែថ្មីនៃសន្ធិសញ្ញាត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ សន្ធិសញ្ញាបន្សាំត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួនបួន៖ រុស្ស៊ី បេឡារុស្ស កាហ្សាក់ស្ថាន និងអ៊ុយក្រែនតែប៉ុណ្ណោះ បើទោះបីជាឯកសារនេះត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសចំនួន ៣០ ក៏ដោយ។

រុស្ស៊ីបានផ្អាកការចូលរួមសន្ធិសញ្ញាបន្សាំក្នុងខែកក្កដា ឆ្នាំ២០០៧ បន្ទាប់ពីអង្គការណាតូបដិសេធការផ្តល់សច្ចាប័នលើកំណែថ្មីនៃសន្ធិសញ្ញា។ កាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក V. Putin បានចេញសេចក្តីព្រាងច្បាប់ដើម្បីលុបចោលសន្ធិសញ្ញានេះ។ ការពន្យល់បានកត់សម្គាល់ថា សន្ធិសញ្ញានេះគឺ "ហួសសម័យហើយលែងសមស្របនឹងតថភាពជាក់ស្តែង" រួមទាំងការពង្រីកអង្គការណាតូផងដែរ។ នៅថ្ងៃទី ១៦ ខែឧសភានិងថ្ងៃទី ២៤ ខែឧសភា សេចក្តីព្រាងច្បាប់លុបចោលសន្ធិសញ្ញានេះត្រូវបានអនុម័តដោយឌូម៉ាជាតិ (សភាជាន់ទាប) និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ