ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់អ៊ិនធឺណែត
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនកាលពីថ្ងៃទី ១ ខែឧសភាបានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីធានាឱ្យមានប្រព័ន្ធអ៊ីនធឺណែតជាតិមានស្ថិរភាពក្នុងករណីមានការដាច់ចេញពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណែតសកល លោក។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Puntin |
យោងតាមច្បាប់នេះ ទីភ្នាក់ងារត្រួតពិនិត្យបណ្ដាញទូរគមនាគមន៍រុស្ស៊ី Roskomnadzor ទទួលខុសត្រូវចំពោះការអនុវត្ត "ប្រតិបត្តិការបណ្តាញទូរគមនាគមន៍ទាំងស្រុង" ប្រសិនបើមានហានិភ័យកើតឡើងសំរាប់ប្រតិបត្តិការ អ៊ិនធឺណែតរបស់រុស្ស៊ី។ វិធានការទាំងនេះរួមមានការបង្កើតប្រព័ន្ធអ៊ីនធឺណែត កំណត់ទូទាំងប្រទេសតាមរយៈម៉ាស៊ីនមេក្នុងប្រទេស និងការទប់ស្កាត់ហានិភ័យដែលរុស្ស៊ីត្រូវបានផ្តាច់ចេញពីអ៊ីនធ័រណែតនៅលើសកលលោក។ អ្នកបង្កើតគោលនយោបាយរុស្ស៊ីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការដាក់ចេញច្បាប់នេះសំដៅធានានូវសុវត្ថិភាពនៃបណ្តាញអ៊ិនធឺណែតរបស់រុស្ស៊ីផងដែរ៕