ប្រធានាធិបតីរុស្ស៊ីជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា

(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើប្រធានបទដែលនឹងត្រូវលើកមកពិភាក្សាក្នុងកិច្ចពិភាក្សាផ្លូវការនាថ្ងៃទី ៩ កក្កដា។

នាយប់ថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មានជំនួបយ៉ាងស្និទ្ធស្នាលនៅឯគេហដ្ឋានរបស់ប្រធានាធិបតីលោក Putin នៅទីក្រុង Novo-Ogarevo ជិតទីក្រុងម៉ូស្គូ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើប្រធានបទដែលនឹងត្រូវលើកមកពិភាក្សាក្នុងកិច្ចពិភាក្សាផ្លូវការនាថ្ងៃទី ៩ កក្កដា។ តាមនោះ កិច្ចពិភាក្សាបានវាយតម្លៃលើទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិនិយោគ អប់រំ និងវប្បធម៌ ក៏ដូចជាការដោះស្រាយបញ្ហាទូទាត់ប្រាក់ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីលោក Modi បានមកដល់ទីក្រុងម៉ូស្គូកាលពីម្សិលមិញដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកក្កដា) ។ សរសេរនៅលើបណ្តាញសង្គម នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានបង្ហាញទំនុកចិត្តថា កិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី៩ ខែកក្កដា នឹងរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ