ប្រធានធិបតីរុស្ស៊ីតែងតាំងថ្នាក់ដឹកនាំគ្រីមេនិង Sevastopol

ប្រធានធិបតីរុស្ស៊ីតែងតាំងថ្នាក់ដឹកនាំគ្រីមេនិង Sevastopol - ảnh 1
លោក Putin ក្នុងជំនួបសន្ទនាជាមួយលោក Aksyonov នាថ្ងៃទី១៤មេសា
(រូបថត ៖AFP)


(VOVworld)-នាថ្ងៃទី១៤មេសា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន តែង
តាំងលោក Sergei Akysyonov ជាថ្នាក់ដឹកនាំបណ្តោះអាសន្នរបស់គ្រីមេ។ ក្នុង
ជំនួបជាមួយលោក Sergei Akysyonov ប្រធានាធិបតី Putin ឲ្យដឹងថា ការ តែងតាំងថ្នាក់ដឹកនាំគ្រីមេគឺចាំបាចនិងសមស្របទៅនឹងច្បាប់ជាធរមានរបស់ រុស្ស៊ី។

        ក្នុងថ្ងៃដ៏ដែល លោក Putin ក៏បានតែងតាំងលោក Sergei Menyailo ជាអ្នក ដឹកនាំ
ស្តីទីរបស់ Svastopol ។ ក្នុងជំនួនជាមួយលោក​Putin លោក Sergei Menyailo  ចាត់
ទុកថា ភារកិច្ចនាពេលខាងមុខរបស់ Sevastopol គឺប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និងសំខាន់បំផុតគឺសន្ថូស្រាលភាពតានតឹងក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ