ប្រធានាធិបតីរុស្ស៊ីទៅបំពេញទស្សនកិច្ចនៅទួរគី
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
(VOV)_ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅដល់ទីក្រុង Ankara
នាថ្ងៃទី១ ធ្នូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី ដើម្បីស្វែងរកទិសដៅថ្មី
បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមផែនការ លោក Vladimir Putin និង
ប្រធានាធិបតីម្ចាស់ផ្ទះ លោក Recep Tayyiip Erdogan នឹងមានជំនួបសន្ទនា ផ្លាស់ប្តូរ
អំពីបណ្ដាវិធានការជំរុញទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការថាមពល និង
បណ្ដាបញ្ហាការទូតនឹងជាប្រធានបទស្នូលនៃជំនួបសន្ទនា។ នេះក៏ជាលើកដំបូង
ដែលថ្នាក់ដឹកនាំទាំងពីររូប រុស្ស៊ីនិងទួរគីជួបសន្ទនាផ្ទាល់ តាំងពីពេលលោក Recep
Tayyiip Erdogan ឡើងកាន់ដំណែងប្រធានាធិបតី នាខែសីហាកន្លងទៅ និងលោក
Vladimir Putin ក្លាយទៅជាម្ចាស់វិមាន Kremli នាឆ្នាំ ២០១២។ ក្រៅពីនោះ ថ្នាក់ដឹក
នាំទាំងពីររូបនេះ នឹងធ្វើជាសហអធិបតីកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សារសហប្រតិ
បត្តិការជាន់ខ្ពស់ទួរគី-រុស្ស៊ីផងដែរ៕