ប្រធានាធិបតីរុស្ស៊ីធ្វើទស្សនកិច្ចនៅស៊ីរីដោយចៃដន្យ

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Putin  ទៅកាន់ស៊ីរីចាប់តាំងពីលោកបានធ្វើទស្សនកិច្ចទៅមូលដ្ឋានទ័ពអាកាស Hmeymim របស់រុស្ស៊ីនៅខេត្ត Latakia ក្នុងឆ្នាំ២០១៧។
ប្រធានាធិបតីរុស្ស៊ីធ្វើទស្សនកិច្ចនៅស៊ីរីដោយចៃដន្យ - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Putin  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញធ្វើទស្សនកិច្ចនៅរដ្ឋធានី Damascus នៅថ្ងៃទី៧ខែមករាដោយបានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Putin  ទៅកាន់ស៊ីរីចាប់តាំងពីលោកបានធ្វើទស្សនកិច្ចទៅមូលដ្ឋានទ័ពអាកាស Hmeymim របស់រុស្ស៊ីនៅខេត្ត Latakia ក្នុងឆ្នាំ២០១៧។

អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានឲ្យដឹងថានៅក្នុងកិច្ចចរចានោះលោក Putin បានស្វាគមន៍នូវវឌ្ឍនភាពដ៏ធំដែលសម្រេចបាននៅក្នុងប្រទេសស៊ីរីនោះគឺ “ស្តាររដ្ឋស៊ីរីនិងបូរណភាពទឹកដីរបស់ប្រទេសខ្លួន”។រិឯខ្លួនវិញប្រធានាធិបតីស៊ីរីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលនិងកងទ័ពរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងស្តារខឿនសន្តិភាពឡើងវិញនៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ