ប្រធានាធិបតីរុស្ស៊ីនិងបារាំងពិភាក្សាអំពីបញ្ហាអន្តរជាតិជាច្រើន
(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបចរចាជាមួយសមភាគីបារាំង លោក Emmanuel Macron ដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St.Petersburg។
ប្រធានាធិបតីរុស្ស៊ីនិងបារាំងពិភាក្សាអំពីបញ្ហាអន្តរជាតិជាច្រើន |
នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបចរចាជាមួយសមភាគីបារាំង លោក Emmanuel Macron ដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St.Petersburg។ ក្នុងជំនួបដែលអូសបន្លាយក្នុងរយៈពេលជាង ៤ ម៉ោង ភាគីាទាំងពីរបានអះអាងនូវគោលជំហររួមគឺត្រូររក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) បន្ទាប់ពីអាមេរិក ដកចេញពីកិច្ចព្រមព្រៀងនេះ។ តាមលោក Putin ថា៖ រុស្ស៊ីបានឯកភាពដំណើរ ការចរចាជាមួយអ៊ីរ៉ង់នាអនាគតអំពីកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរនៃប្រទេសនេះ ក្រោយឆ្នាំ ២០២៥ ក៏ដូចជា ទង្វើរបស់អ៊ីរ៉ង់នៅមជ្ឈឹមបូព៌ារ។ ប៉ុន្តែ បណ្ដាការចរចា ដូច្នេះមិនត្រូវធ្វើអន្តរាយដល់ JCPOA ទេ។ រីឯខ្លួនវិញ លោក Emmanuel Macron ក៏បានអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់ប៉ារីសនិងប្រទេសអឺរ៉ុប ផ្សេងៗទៀតអំពីកិច្ចការពារ JCPOA។ ស្តីពីបញ្ហានៅស៊ីរី ភាគីទាំងពីរប្រមូលផ្តុំទៅ លើវិធានការនយោបាយសំរាប់វិបត្តិដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំនៅ ប្រទេសមជ្ឈឹមបូព៌ារនេះ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីការដោះ ស្រាយជំលោះនៅតំបន់ភាគខាងកើតអ៊ុយក្រែនផងដែរ៕