ប្រធានាធិបតីរុស្ស៊ីនិងបារាំងឯកភាពសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី ១៨ ឧសភា វិមាន Kremlin បានឲ្យដឹងថា៖ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីថ្មីបារាំង លោក Emmanuel Macron បានចរចារតាមទូរស័ព្ទអំពីបញ្ហាជាច្រើនដែលភាគីទាំងពីរមានការយកចិត្តទុក ដាក់ដូចគ្នា។
ប្រធានាធិបតីរុស្ស៊ីនិងបារាំងឯកភាពសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ |
(VOVworld) – នាថ្ងៃទី ១៨ ឧសភា វិមាន Kremlin បានឲ្យដឹងថា៖ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីថ្មីបារាំង លោក Emmanuel Macron បានចរចារតាមទូរស័ព្ទអំពីបញ្ហាជាច្រើនដែលភាគីទាំងពីរមានការយកចិត្តទុក ដាក់ដូចគ្នា។ ក្នុងការចរចារលើកនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រុម «ប្រទេស Normandy ទាំងបួន» សំដៅស្វែងរកដំណោះស្រាយសំរាប់ជំលោះប៉ែកខាងកើតអ៊ុយក្រែនដោយឈរលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk។ ប្រធានាធិបតីរុស្ស៊ីនិងសមភាគីបារាំងក៏សង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរុស្ស៊ី-បារាំងលើវិស័យនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចនិងវប្បធម៌សង្គមឲ្យបានខ្លាំងក្លាថែមទៀត៕