ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែនពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីកិច្ចប្រជុំកំពូល ” ចតុភាគី Normandy”

(VOVWORLD) - នាយកដ្ឋានសារព័ត៌មានវិមានក្រឹមឡាំង (Kremlin) (រុស្ស៊ី) កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បានជូនដំណឹង ថាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីននិងប្រធានាធិ បតីអ៊ុយក្រែន លោក  Volodymyr Zenlensky ទើបតែធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នាស្តីពីកិច្ចប្រជុំកំពូល“ ចតុភាគី Normandy”  ដែលពាក់ព័ន្ធនឹង ស្ថានភាពនៅអ៊ុយក្រែនដែលគ្រោងនឹងរៀបឡើងនៅថ្ងៃទី០៩ ខែធ្នូនៅទីក្រុងប៉ារីសប្រទេសបារាំង។
ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែនពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីកិច្ចប្រជុំកំពូល ” ចតុភាគី Normandy” - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីននិងប្រធានាធិបតីអ៊ុយក្រែន លោក  Volodymyr Zenlensky (រូបថត៖ vov.vn)

ថ្នាក់ដឹកនាំទាំងពីរឲ្យបានពិភាក្សាគ្នាអំពីការប្រគល់មកវិញនាវាចម្បាំង ៣ គ្រឿងរបស់អ៊ុយក្រែនដែលត្រូវបានចាប់ឃាត់ខ្លួនដោយប្រទេសរុស្ស៊ី បន្ទាប់ពីការប៉ះទង្គិចគ្នានៅមាត់សមុទ្រ Kerch Strait ។ ភាគីទាំងពីរក៏ឡើកឡើងអំពីការតភ្ជាប់ដឹកជញ្ជូននិងការស្តារឡើងវិញនូវការផ្គត់ផ្គង់ប្រេងឧស្ម័ន ដោយផ្ទាល់ពីរុស្ស៊ីទៅកាន់អ៊ុយក្រែនផងដែរ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ