ប្រធានាធិបតីរុស្ស៊ីនឹងមានជំនួបជាមួយប្រធានាធិបតី Xí Jìnpíngនៅខាងក្រៅសន្នសីទ G20

ប្រធានាធិបតីរុស្ស៊ីនឹងមានជំនួបជាមួយប្រធានាធិបតី Xí Jìnpíngនៅខាងក្រៅសន្នសីទ G20 - ảnh 1
ប្រធានាធិបតីរុស្ស៊ីVladimir Putinនិងសមភាគីចិន Xí Jìnpíng
(រូបថតៈ vietnamplus.vn)


(VOVworld)-ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងមានជំនួបសន្ទនាជាមួយ​ប្រធានា
ធិបតីចិនលោកXí Jìnpíng នៅខាងក្រៅសន្និសីទជាន់ខ្ពស់ G20 ដែល​ប្រព្រឹត្តទៅនៅ
ទីក្រុង Saint Peterburg នាថ្ងៃទី៥និងទី៦កញ្ញាខាងមុខ។ ថ្លែង មតិក្នុងជំនួបជាមួយ
មន្រ្តីជាន់ខ្ពស់ចិនលោក Yang Jiéchí ដែលកំពុងបំពេញ ទស្សនកិច្ចនៅរុស្ស៊ី លេខា
ធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nicolai Patrushev ឲ្យដឹងថា ដំណើរទស្សន
កិច្ចនៅរុស្ស៊ីរបស់ប្រធានាធិតីចិននាខែមិនា កន្លងទៅ បានជួយជម្រុញទំនាក់ទំនង
ទ្វេភាគី។ ការសន្ទនាថ្នាក់កំពូលនឹង​ត្រូវបានបន្តក្នុងជំនួនួបទ្វេភាគីរវាងប្រមុខរដ្ឋនៃ
ប្រទេសទាំងពីរនៅខាងក្រៅសន្និ សីទ្ធជាន់ខ្ពស់ G20។ រីឯខ្លួនវិញ លោក Yang Jiéchí ក៏សម្តែងក្តីសង្ឃឹមថា ក្នុង ស្ថានភាពសេដ្ឋកិច្ចពិភពលោកអស្ថិរភាពនាសព្វថ្ងៃ រុស្ស៊ី
នឹងចិន នឹងបន្តការបង្កើនកិច្ចសហប្រតិបត្តិការជួយជម្រុញសេដ្ឋកិច្ចនិងបង្កើតការងារ
ធ្វើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ