ប្រធានាធិបតីរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាអំពីបញ្ហានៅស៊ីរីនិងអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាអំពីបញ្ហានៅស៊ីរីនិងអ៊ុយក្រែន - ảnh 1
ប្រធានាធិបតីរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាអំពីបញ្ហានៅស៊ីរីនិងអ៊ុយក្រែន
(Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៥ កក្កដា នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក
 Vladimir Putin បានជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
 Kerry ដែលកំពុង បំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្នុងជំនួបលើកនេះ ភាគីទាំងពីរ
បានសម្តែងក្តីសង្ឃឹមអាចជំរុញ ការសន្ទនារុស្ស៊ី-អាមេរិកក្នុងបញ្ហាស៊ីរី ក៏ដូចជា
បញ្ហាផ្សេងៗទៀត។ លោក  Vladimir Putin បានឲ្យដឹងថា៖ ក្នុងជំនួបថ្មីបំផុត
ជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama ថ្នាក់ដឹកនាំទាំងពីររូបបាន
ឯកភាពថា៖ រាល់ការខំប្រឹងប្រែងសហប្រតិបត្តិការការទូតកន្លងទៅ រវាងរុស្ស៊ី
និងអាមេរិកសំដៅដោះស្រាយជំលោះលើពិភពលោកនឹងនាំមកលទ្ធផល។
រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងទស្សនៈរបស់ប្រធានា
ធិបតីអាមេរិកនិង របស់ខ្លួនថា៖ អាមេរិកនិងរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាល
បង្កើតឡើងការផ្លាស់ប្តូរថ្មី ជួរមុខគឺ ជួយបន្ធូស្រាលភាពតានតឹងនៅស៊ីរីនិង
អ៊ុយក្រែន ក៏ដូចជា សហការលើវិស័យផ្សេងៗ ទៀត។ អ្នកកាទូតអាមេរិកក៏
បានសង្កត់ធ្ងន់ទៀតថា៖ ប្រសិនបើ នាពេលខាងមុខ គ្មានការ បោះជំហាន
ជាក់ស្តែងណាមួយ នោះគឺរាល់ការខំប្រឹងប្រែងការទូតនៅស៊ីរីអាចត្រូវបានផ្លាស់
 ប្តូរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ