ប្រធានាធិបតីរុស្ស៊ីបដិសេធរាល់ព័ត៌មានទាក់ទិនដល់រឿងហេតុបែកធ្លាយសំណុំឯកសារប៉ាណាម៉ា


ប្រធានាធិបតីរុស្ស៊ីបដិសេធរាល់ព័ត៌មានទាក់ទិនដល់រឿងហេតុបែកធ្លាយសំណុំឯកសារប៉ាណាម៉ា - ảnh 1
ប្រធានាធិបតីរុស្ស៊ីបដិសេធរាល់ព័ត៌មានទាក់ទិនដល់រឿងហេតុបែកធ្លាយសំណុំឯកសារប៉ាណាម៉ា (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ មេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានប្រកាសគ្មានអំពើពុករលួយណាមួយក្នុងពេលផ្តោតទៅលើរឿងហេតុបែក
ធ្លាយសំណុំឯកសារប៉ាណាម៉ា។ ថ្លែងមតិជាមួយប្រជាពលរដ្ឋនៅទីក្រុង  
St. Peterburg ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា៖ ការបែកធ្លាយសំណុំ
ឯកសារប៉ាណាម៉ា​ការពិតជាផ្នែកមួយក្នុងឧបាយកលសំដៅបង្កអស្ថិរភាព
ស្ថានភាពនៅ រុស្ស៊ីដោយការចោទប្រកាន់គ្មានសំអាង។ មុននោះ នាថ្ងៃទី ៤
មេសា រដ្ឋាភិបាល រុស្ស៊ីបានបដិសេធការចោទប្រកាន់ចំពោះបណ្ដាមុខសញ្ញា
ស្និទស្នាលជាមួយប្រធានាធិបតី Putin ថាស្ថិតក្នុងបញ្ជីឈ្មោះជនសង្ស័យក្នុង
សកម្មភាពគេចពន្ធ និងការលាងប្រាក់កដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុន
មេធាវី Mossack Fonseca​ នៅប៉ាណាម៉ា។ នាថ្ងៃដដែល ចាងហ្វាងសហរដ្ឋ
អាហ្សង់ទីន លោក  Federico Delgado បានស្នើរឲ្យធ្វើការស៊ើបអង្គេតប្រធា
នាធិបតីកាន់អំណាច លោក Moscovici Marci ដែលស្ថិតក្នុងបញ្ជីឈ្មោះ
របស់សំណុំឯកសារ ប៉ាណាម៉ា។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត សហភាព
អឺរ៉ុប EU បានព្រមាននឹង ដាក់ទណ្ឌកម្មប្រទេសដូចជាប៉ាណាម៉ាប្រសិន
បើនៅតែបន្តបដិសេធសហប្រតិបត្តិ ការដោយគ្រប់គ្រាន់ក្នុងការប្រយុទ្ធ
ប្រឆាំងនឹងការលាងប្រាក់កខ្វក់និងគេចពន្ធ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ