ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយ អនុញ្ញាតឱ្យប្រជាជននៃតំបន់​ដែន​ដី​ចំនួន ៤​នៅ​​អ៊ុយក្រែន​ អាច​ក្លាយជាពលរដ្ឋរុស្ស៊ី

(VOVWORLD) - កាលពីម្សិលថ្ងៃទី ២៨ ខែមេសា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយអនុញ្ញាតឱ្យប្រជាជនដែលរស់នៅក្នុងតំបន់ដែនដីអ៊ុយក្រែនដែលរុស្ស៊ីបានរួមបញ្ចូល អាចក្លាយជាពលរដ្ឋរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយ អនុញ្ញាតឱ្យប្រជាជននៃតំបន់​ដែន​ដី​ចំនួន ៤​នៅ​​អ៊ុយក្រែន​ អាច​ក្លាយជាពលរដ្ឋរុស្ស៊ី - ảnh 1រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖Reuters)

ក្រឹត្យនេះបានពង្រីកដល់តំបន់ទាំងបួនដែលរុស្ស៊ីបានប្រកាសរួមបញ្ចូលគឺ Donetsk Luhansk Kherson និង Zaporizhzhia។ ក្រឹត្យថ្មីនេះបានចែងថា ពលរដ្ឋអ៊ុយក្រែន ឬអ្នកមានលិខិតឆ្លងរបស់សាធារណរដ្ឋអបគមន៍ដែលគាំពារដោយរុស្ស៊ី និងរស់នៅក្នុងតំបន់ទាំងបួនខាងលើ អាចចាប់ផ្តើមដំណើរការដាក់ពាក្យសុំចូលសញ្ជាតិរុស្ស៊ី។

លើសពីនេះទៅទៀត ក្រឹត្យក៏ចែងថា មនុស្សដែលមិនចុះឈ្មោះមុនថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នឹងត្រូវចាត់ទុកជាពលរដ្ឋបរទេស។ មនុស្សទាំងនេះមានហានិភ័យត្រូវបាននិរទេសចេញពីតំបន់ទាំងនេះ។ ក្រឹត្យនេះក៏អនុញ្ញាតឱ្យអាជ្ញាធរបណ្តេញប្រជាជននៅក្នុងតំបន់ទាំងបួនខាងលើ ប្រសិនបើត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ឬចូលរួមធ្វើបាតុកម្មខុសច្បាប់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ