ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើអនុក្រឹត្យដាក់ទណ្ឌកម្មលើអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី២២ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដែលអនុញ្ញាតឱ្យប្រទេសនេះដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលរបស់អ៊ុយក្រែន សំដៅតបតវិញនឹងបទដាក់ដាក់ទណ្ឌកម្មលើ ទីក្រុងម៉ូស្គូ របស់ទីក្រុង Kiev ។
ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើអនុក្រឹត្យដាក់ទណ្ឌកម្មលើអ៊ុយក្រែន |
អនុក្រឹត្យថ្មីនេះបានចាត់ទុកជា «ប្រតិកម្មមួយចំពោះ សកម្មភាពមិនស្និទ្ធស្នាលរបស់អ៊ុយក្រែន" ដែលពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើ ពលរដ្ឋនិងនីតិបុគ្គលរបស់រុស្ស៊ី ព្រមទាំងមានបំណងចង់ការពារផលប្រយោជន៍ ប្រទេសជាតិផងដែរ»។
ម្យ៉ាងវិញទៀតអនុក្រឹត្យនេះក៏បានលើកច្បាស់ថាវិធានការ តបតទាំងនេះអាចលុប ចោលបានវិញប្រសិនបើអ៊ុយក្រែនទម្លាក់ចោលទណ្ឌកម្មចេញដែលសំដៅទៅលើពល រដ្ឋ និងក្រុមហ៊ុននានារបស់រុស្ស៊ី។ គួរបញ្ជាក់ថាមុននេះនាថ្ងៃទី ២២ខែមិថុនាប្រធា នាធិបតី អ៊ុយក្រែន លោក Petro Poroshenko បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្តីពី ការពង្រីកបទដាក់ទណ្ឌកម្ម សំដៅទៅលើក្រុមហ៊ុនមួយចំនួនរបស់រុស្ស៊ី ហើយវិធាន ការដាក់ទណ្ឌកម្មថ្មីទាំងនេះ នឹងអូសបន្លាយយ៉ាងហោចណាស់ក្នុងរយៈ ពេល ៣ឆ្នាំ និងសំដៅទៅលើសមាជិកសភានិងមន្ត្រីជួរមុខរបស់ រុស្ស៊ីផងដែរ៕