ប្រធានាធិបតីរុស្ស៊ីបានថ្លែងអំណរគុណដល់ប្រជាជនដែលបានគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវការស្ថេរភាពផ្ទៃក្នុង ក៏ដូចជាពេលវេលាដើម្បីជំរុញប្រទេសជាតិ និងស្ថានប័នពាក់ព័ន្ធនានា។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinចូលរួមបោះឆ្នោតដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ |
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណដល់ប្រជាជននៃប្រទេសនេះ ដែលបានគាំទ្រ និងមានក្រីជឿជាក់ បន្ទាប់ពីការបោះឆ្នោតទូទាំងប្រទេស ដោយយល់ព្រមលើការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី ២ ខេកក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវការស្ថេរភាពផ្ទៃក្នុង ក៏ដូចជាពេលវេលាដើម្បីជំរុញប្រទេសជាតិ និងស្ថានប័នពាក់ព័ន្ធនានា។
លោក Vladimir Putin បានថ្លែងដូច្នេះ បន្ទាប់ពីគណៈកម្មការរៀបចំការរៀបចំការបោះឆ្នោតរុស្ស៊ីបានប្រកាសថា មានអ្នកបោះឆ្នោតរុស្ស៊ីប្រមាណ ៧៨% បានគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ៕