ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា IS បានចាប់ខ្លួនចំណាប់ខ្មាំងជិត ៧០០ នាក់ នៅ ប្រទេសស៊ីរី

(VOVWORLD) -នាថ្ងៃទី១៨ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានប្រកាស ថាពួកខ្មាំន់កំភ្លើងនៃអង្គការ "រដ្ឋឥស្លាមស្វ័យប្រកាស"  (IS) បានចាប់ខ្លួន ចំណាប់ខ្មាំងជិត ៧០០ នាក់ នៅបណ្តាតំបន់ប្រទេសស៊ីរីដែលមានកងកម្លាំង ដែលគាំទ្រដោយអាមេរិកកាន់កាប់។
ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា  IS បានចាប់ខ្លួនចំណាប់ខ្មាំងជិត ៧០០ នាក់ នៅ ប្រទេសស៊ីរី - ảnh 1 ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា  IS បានចាប់ខ្លួនចំណាប់ខ្មាំងជិត ៧០០ នាក់ នៅ ប្រទេសស៊ីរី

លើសពីនេះទៀត IS ក៏បានជូនសារ គំរាមកំហែងនឹងសម្លាប់មនុស្ស ១០ នាក់ជារៀងរាល់ថ្ងៃ។ ថ្លែងមតិនៅឯរមណីយដ្ឋាន Sochi នៅជិតសមុទ្រខ្មៅ លោក  Putin បានអះអាង ថាក្នុងចំណោមចំណាប់ខ្មាំងទាំងនោះមានពលរដ្ឋអាមេរិកនិងអឺរ៉ុបជាច្រើននាក់។ លោកក៏បន្តទៀតថា IS កំពុងពង្រីកការគ្រប់គ្រងរបស់ខ្លួននៅតាមតំបន់ជាប់ ទន្លេ Euphrates ដែល ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិក និងកង កម្លាំងដែលគាំទ្រដោយអាមេរិក។ មានមនុស្សចំនួន ១០ នាក់ត្រូវបានសម្លាប់ពី ថ្ងៃម្សិលម៉្ងៃ ក៏ប៉ុន្តែប្រធានាធិបតីរុស្ស៊ី មិនទាន់បញ្ជាក់ជាក់ស្តែងអំ ពីតម្រូវការ របស់ក្រុមភេរវករដោយទាមទារអ្វីផងដែរ។ មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីបានឲ្យដឹងថា

ការដែរ IS ចាប់ខ្លួនមនុស្ស  ៧០០ នាក់ នោះគឺដើម្បីបម្រើឲ្យគោលដៅបង្កើន "ខែល " នៅពេលដែលពួកគេបានរត់គេចពីការវាយប្រហារពីកងកម្លាំង ប្រជា ធិបតេយ្យស៊ីរី(SDF) ដែលគាំទ្រដោយអាមេរិកនៅច្រាំងខាងកើតនៃទន្លេ Euphrates ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ