ប្រធានាធិបតីរុស្ស៊ីប្រកាសថា នឹងឆ្លើយតបគ្រប់ការធ្វើអន្តរគមន៍ទាំងអស់ពីខាងក្រៅទៅក្នុងអ៊ុយក្រែន

(VOVWORLD) - លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ប្រទេសណាមួយដែលមានចេតនា ធ្វើអន្តរាគមន៍ទៅក្នុងស្ថានភាពអ៊ុយក្រែន បច្ចុប្បន្នគួរតែយល់ថា គេនឹងបង្កើតការគំរាម កំហែងជាយុទ្ធសាស្ត្រដែលមិនអាចទទួលយកបានចំពោះរុស្ស៊ី។ ដូច្នេះ គេគួរតែដឹងថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងឆាប់រហ័ស។

ប្រធានាធិបតីរុស្ស៊ីប្រកាសថា នឹងឆ្លើយតបគ្រប់ការធ្វើអន្តរគមន៍ទាំងអស់ពីខាងក្រៅទៅក្នុងអ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ AFP/TTXVN)
រុស្ស៊ីនឹងឆ្លើយតបយ៉ងឆាប់រហ័ស ប្រសិនបើប្រទេសណាមួយ ធ្វើអន្តរាគមន៍ទៅក្នុងស្ថានភាពអ៊ុយក្រែនបច្ចុប្បន្ន។ នេះជាការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅពេលថ្លែងទៅកាន់សមាជិកសភាក្នុងប្រទេសនៅទីក្រុង St Petersburg កាលពីថ្ងៃទី២៧ ខែមេសា។
លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ប្រទេសណាមួយដែលមានចេតនា ធ្វើអន្តរាគមន៍ទៅក្នុងស្ថានភាពអ៊ុយក្រែនបច្ចុប្បន្នគួរតែយល់ថា គេនឹងបង្កើតការគំរាម កំហែងជាយុទ្ធសាស្ត្រដែលមិនអាចទទួលយកបានចំពោះរុស្ស៊ី។ ដូច្នេះ គេគួរតែដឹងថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងឆាប់រហ័ស។
នៅក្នុងកិច្ចប្រជុំខាងលើ មេដឹកនាំរុស្ស៊ីក៏បានប្រកាសថា នឹងឆ្លើយតបទៅនឹងកិច្ច ខិតខំប្រឹងប្រែងទាំងអស់សំដៅដាក់រុស្ស៊ីនៅឯកោ ដោយចាត់ទុកថា ប្រាក់រូប្ល ប្រព័ន្ធ ធនាគារ វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចនិយាយរួម កំពុងប្រឈមនឹងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ