ប្រធានាធិបតីរុស្ស៊ីប្រឆាំងជំទាស់គំរោងច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក តម្រងទៅលើប្រទេសនេះ
(VOVWORLD) - នាថ្ងៃទី ២៧ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសគំនិតរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំងជំទាស់រុស្ស៊ី ហើយចាត់ទុកនេះគឺជាឧបាយកលដែលប្រើប្រាស់ទង្វើកំរោះកំរើលដើម្បីការពារ ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ីប្រឆាំងជំទាស់គំរោងច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក តម្រងទៅលើប្រទេសនេះ |
(VOVworld) – នាថ្ងៃទី ២៧ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសគំនិតរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំងជំទាស់រុស្ស៊ី ហើយចាត់ទុកនេះគឺជាឧបាយកលដែលប្រើប្រាស់ទង្វើកំរោះកំរើលដើម្បីការពារ ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ប្រការនេះនឹងធ្វើឲ្យស្ថានភាពអាក្រក់ទៅៗ។ មានប្រសាសន៍បន្ទាប់ពីជំនួបធ្វើការជាមួយសមភាគីហ្វាំងឡង់ ប្រធានាធិបតីរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់ថា៖ នឹងជាការសោកស្តាយប្រសិនបើអាមេរិកអនុម័ត លើបទដាក់ទណ្ឌកម្មថ្មីពោលខាងលើតម្រង់ទៅលើរុស្ស៊ី។ អ្នកប្រមុខប្រទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកក្នុងការឆ្លៀតយកឧត្តមភាពខាងភូមិសាស្ត្រនយោបាយ ក្នុងការប្រកួតប្រជែងសំដៅធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ លោក Putin បានអះអាងថា៖ ទង្វើទាំងនេះបានរំលោភទៅលើទំនាក់ទំនងនិង ច្បាប់អន្តរជាតិ។ លោក Putin នឹងមានប្រតិកម្មតបតវិញបទដាក់ទណ្ឌកម្មថ្មី។ ក្នុងពេលនោះ សមាគមសហគ្រិនអឺរ៉ុប (AEB) នាថ្ងៃដដែលក៏បានចេញសេចក្តី ថ្លែងការណ៍ដែលរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើរុស្ស៊ី ផងដែរ៕