(VOV_ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១០ឧសភា វិមានក្រេមឡាំងបាន
អោយដឹងថាប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹង មិនចូលរួមសន្និសីទ
កំពូលG8ដែលនឹងប្រព្រឹត្តទៅនៅអាមេរិកនាថ្ងៃទី១៨និងទី១៩ឧសភា
ខាងមុខដោយសារលៃទុកពេលវេលាអោយការបង្កើតរដ្ឋភិបាលថ្មី។និង
នាយករដ្ឋមន្រ្តី Dmitry Medvedevនឹងចូលរួមសន្និសីទនេះ។តាមមជ្ឈដ្ឋាន
អ្នកវិភាគថាសេចក្តីជូនដំណឹងរបស់ក្រេមឡាំងបានសរអោយឃើញភាព
ស្រពិចស្រពិលក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកក្នងអាណត្តិ
ប្រធានាធិបតីរបស់លោក Vladimir Putin៕