ប្រធានាធិបតីរុស្ស៊ីរៀបចំសន្និសីទកាសែតចុងឆ្នាំ

(VOVworld) – នាថ្ងៃទី២៣ ធ្នូ នៅសន្និសីទកាសែតចុងឆ្នាំនៅវិមានគ្រឹមឡាំង
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងការបូកសរុបស្ថានភាពជាតិនិង
អន្តរជាតិក្នុងឆ្នាំ២០១៦។សន្និសីទកាសែតឆ្នាំនេះទាក់ទាញការចូលរួមរបស់អ្នក
យកព័ត៌មានចំនួន១ពាន់៥រយនាក់។
ប្រធានាធិបតីរុស្ស៊ីរៀបចំសន្និសីទកាសែតចុងឆ្នាំ - ảnh 1
អ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមមានវត្តមាននៅសន្និសីទកាសែតរបស់
ប្រធានាធិបតីលោក Vladimir Putin

ចំពោះបញ្ហាផ្ទៃក្នុងប្រធានាធិបតីលោក Putin បានទទួលស្គាល់រាល់ស្នាដៃដែល
ផ្នែកសេដ្ឋកិច្ចក្នុងប្រទេសទទួលបានក្នុងកាលៈទេសៈដែលរុស្ស៊ីជួបការលំបាកជា
ច្រើនពីខាងក្រៅដូចជាវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិចនិងតំលៃប្រេង
ធ្លាក់ចុះយ៉ាងខ្លាំង។បើទោះបីជាខឿនសេដ្ឋកិច្ចឆ្នាំ២០៦មានការថយចុះប្រមាណ
០,៥%ក្ដី ប៉ុន្តែម៉ាក្រូសេដ្ឋកិច្ចនៅមានស្ថិរភាព។
ចំពោះបញ្ហាប្រឆាំងភេរវកម្ម ប្រធានាធិបតីលោក Putin បានអំពាវនាវឲ្យសហ
 គមន៍អន្តរជាតិបង្រួបបង្រួមការខំប្រឹងប្រែងក្នុងការតស៊ូប្រឆាំងលទ្ធិភេរវកម្ម។ប៉ុន្តែ
 តាមលោក Putin ថា ការតស៊ូប្រឆាំងភេរវកម្មនេះនឹងមិនទទួលបានប្រសិទ្ធភាព
នោះទេ ប្រសិនបើលោកខាងលិចបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយបដិសេធ
 សហប្រតិបតិ្តការជាមួយរុស្ស៊ី។
ចំពោះទំនាក់ទំនងអន្តរជាតិ រុស្ស៊ីមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនង
ជាមួយ អឺរ៉ុបក្នុងនាមជាដៃគូជឿទុកចិត្ត រឹងមាំនិងឯករាជ្យ។ស្ដីអំពីទំនាក់ទំនង
ជាមួយអាមេរិក ប្រធានាធិបតីលោក Putin មានគោលបំណងថា ទំនាក់ទំនង
រុស្ស៊ី-អាមេរិកនឹងមានប្រក្រតីភាពឡើងវិញ ហើយចាប់ផ្ដើមកសាងទំនាក់ទំនង
ទ្វេភាគីដោយឈរលើមូលដ្ឋានសមភាពនិងផលប្រយោជន៍ដូចគ្នា។ស្ដីអំពីទំនាក់
ទំនងជាមួយចិន លោក Putin ប្រកាសថា ទំនាក់ទំនងរវាងប្រទេស ទាំងពីរកំពុង
ស្ថិតនៅកំរិតខ្ពស់ដែលលើសពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ