ប្រធានាធិបតីរុស្ស៊ីលោក V. Putin និងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump ធ្វើការសន្ទនាតាមទូរស័ព្ទ

ប្រធានាធិបតីរុស្ស៊ីលោក V. Putin និងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump ធ្វើការសន្ទនាតាមទូរស័ព្ទ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖EPA/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក​ Vladimir Putin និងប្រធានាធិបតីជាប់
ឆ្នោតរបស់អាមេរិកលោក​ Donald Trump នាថ្ងៃទី១៤ វិច្ឆិកា បានអញ្ជើញធ្វើការសន្ទនា
តាមទូរស័ព្ទ ក្នុងនោះពិភាគ្សាអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកនៅអនាគត។លោក Putin
 បានសំដែងស្មារតីត្រៀមខ្លួនជាស្រេចបង្កើតកិច្ចសន្ទនាសហប្រតិបតិ្តការជាមួយរដ្ឋ
អំណាចថ្មីរបស់អាមេរិកដោយឈរលើគោលការណ៍សមភាព គោរពគ្នាទៅវិញទៅ
មក និងមិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។
តាមវិមានគ្រឹមឡាំងថា ក្នុងការសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរមិនត្រឹមតែ
ឯកភាពលើទស្សនៈក្នុងការវាយតំលៃអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកមិនបានងាយ
ស្រួលនាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងសំដែងគោលបំណងរួមគ្នាធ្វើការយ៉ាង
សកម្មដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីនិងសហប្រតិបតិ្តការលើបញ្ហាជា
ច្រើនទៀតផង។ភាគីទាំងពីរបានចែករំលែកទស្សនៈដូចគ្នាក្នុងសង្គ្រាមប្រឆាំង
នឹងសត្រូវរួមនោះគឺលទ្ធិភេរវកម្មនិងជ្រុលនិយម ព្រមទាំងពិភាគ្សាអំពីវិបត្តិនៅ
ស៊ីរីផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ