ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចុះហត្ថលេខាលើច្បាប់ពន្យាពេលសម្រាប់សន្ធិសញ្ញា START-3 ក្នុងរយៈពេល ៥ ឆ្នាំបន្ថែមទៀត

(VOVWORLD) - យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា “ការពន្យាពេលសម្រាប់សន្ធិសញ្ញាបានឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិរបស់សហព័ន្ ធរុស្ស៊ី ព្រមទាំងអនុញ្ញាតឱ្យមានការរក្សាតម្លាភាពនិងមានលទ្ធភាពក្នុងការព្យាករណ៍ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពយុទ្ធសាស្ត្រនៅលើពិភពលោក
ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin ចុះហត្ថលេខាលើច្បាប់ពន្យាពេលសម្រាប់សន្ធិសញ្ញា START-3 ក្នុងរយៈពេល ៥ ឆ្នាំបន្ថែមទៀត - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖Tass)

នាថ្ងៃទី ២៩ ខែមករា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ពន្យាពេលសម្រាប់សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) រវាងរុស្ស៊ីនិងអាមេរិកក្នុងរយៈពេល ៥ ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៦ ។

យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា “ការពន្យាពេលសម្រាប់សន្ធិសញ្ញាបានឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិរបស់សហព័ន្ធរុស្ស៊ី ព្រមទាំងអនុញ្ញាតឱ្យមានការរក្សាតម្លាភាពនិងមានលទ្ធភាពក្នុងការព្យាករណ៍ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពយុទ្ធសាស្ត្រនៅលើពិភពលោក ក៏ដូចជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានការណ៍អន្តរជាតិនិងជំរុញការអភិវឌ្ឍន៍ដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ