ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងជួបសន្ទនា ជាមួយប្រជាពលរដ្ឋ តាមរយៈអនឡាញនាថ្ងៃទី ៧ មិថុនា

(VOVWORLD) -ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងដំណើការកិច្ចសន្ទនាជាមួយប្រជាពលរដ្ឋនៅក្នុងកម្មវិធី “ខ្សែបន្តផ្ទាល់” នាថ្ងៃទី ៧ មិថុនាខាងមុខ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងជួបសន្ទនា ជាមួយប្រជាពលរដ្ឋ តាមរយៈអនឡាញនាថ្ងៃទី ៧ មិថុនា - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

នាថ្ងៃទី ២៧ ឧសភា អង្គភាពទទួលបន្ទុកសារព័ត៌មាននៃវិមានក្រឹមឡាំងបានជូនដំណឹងថា៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងដំណើការកិច្ចសន្ទនាជាមួយប្រជាពលរដ្ឋនៅក្នុងកម្មវិធី “ខ្សែបន្តផ្ទាល់” នាថ្ងៃទី ៧ មិថុនាខាងមុខ។ ការរៀបចំកិច្ចសន្ទនាឆ្នាំនេះ នឹងមានភាពខុសប្លែកបើប្រៀបនឹងឆ្នាំទៅមិញ ដោយប្រើប្រាស់បច្ចេកវិទ្យា។

យោងតាមអង្គភាពទទួលបន្ទុកសារព័ត៌មាននៃវិមានក្រឹមឡាំងបានជូនដំណឹងថា៖ កម្មវិធីពិសេសជារៀងរាល់ឆ្នាំ " ខ្សែបន្តផ្ទាល់ជាមួយ Vladimir Putin " នឹងចាប់ផ្ដើមនាវេលាម៉ោង ១២ ពេលថ្ងៃត្រង់ ថ្ងៃទី ៧ ឧសភា តាមម៉ោងម៉ូស្គូ ហើយផ្សាយបន្តផ្ទាល់តាមរយៈកាណាល់ទូរទស្សន៍ 1tv "Rossia 1"  "Rossia 24" OTR  កាណាល់ផ្សាយសម្លេង "Mayak"   "Vesti FM"   និង "Radio Rossii" ។ ប្រជាពលរដ្ឋអាចដាក់សំនួរតាមរយៈការហៅទូរស័ព្ទ ផ្ញើសារ SMS MMS និងតាមរយៈគេហទំព័រនៃកម្មវិធីនេះជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ