ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦

(VOVWORLD) - ក្នុងក្របខ័ណ្ឌវេទិកានេះ នៅថ្ងៃទី៣ កញ្ញា លោកប្រធានាធិបតី Putin នឹងអញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គ ព្រមទាំងចូលរួមពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយវាគ្មិននិងពិធីករនៅសម័យប្រជុំសំខាន់ផ្សេងៗទៀតនៃវេទិកាផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ Xinhua/VNA)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី៦ ក្រោមប្រធានបទ “ឱកាសថ្មីសម្រាប់តំបន់ចុងបូព៌ាក្នុងពិភពលោកកំពុងផ្លាស់ប្ដូរ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២ដល់ទី៤ កញ្ញា នៅកោះ Russkyi នៅ Vladivostok សហព័ន្ធរុស្ស៊ី។
ក្នុងក្របខ័ណ្ឌវេទិកានេះ នៅថ្ងៃទី៣ កញ្ញា លោកប្រធានាធិបតី Putin នឹងអញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គ ព្រមទាំងចូលរួមពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយវាគ្មិននិងពិធីករនៅសម័យប្រជុំសំខាន់ផ្សេងៗទៀតនៃវេទិកាផងដែរ។
តាមប្រពៃណី ព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌវេទិកាត្រូវបានធ្វើឡើងតាមរូបភាពជាច្រើនដូចជាសម័យពិភាក្សា កិច្ចប្រជុំតុមូល កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អាហារពេលព្រឹកអាជីវកម្ម និងកិច្ចសន្ទនាអាជីវកម្ម ដោយពាក់ព័ន្ធដល់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយប្រទេសនានាលើពិភពលោក។ របៀបវារៈនៃវេទិការួមមានកិច្ចសន្ទនាអាជីវកម្មជាមួយប្រទេសដៃគូជួរមុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានប្រទេសសមាជិកអាស៊ាន ដែលជាដៃគូសំខាន់របស់រុស្ស៊ីក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ