ប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin អនុម័តលើច្បាប់ស្តីពីសិទ្ធិកំពូលរបស់ច្បាប់រុស្ស៊ី
(VOVWORLD) - វិមានក្រឹមឡាំងបានឲ្យដឹងថារាល់កាតព្វកិច្ចរបស់រុស្ស៊ីក្រោមសន្ធិសញ្ញាអន្តរជាតិ នៅតែជាធរមានហើយទីក្រុងម៉ូស្គូនៅតែប្តេជ្ញាចិត្តគោរពតាមច្បាប់អន្តរជាតិទាំងស្រុង។
ប្រធានាធិបតីរុស្ស៊ី លោក Vladirmir Putin (AFP/TTXVN) |
នាថ្ងៃទី ៨ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladirmir Putin បានចុះហត្ថលេខាលើច្បាប់មួយ ដែលបញ្ជាក់ពីសិទ្ធិអំណាចកំពូលនៃច្បាប់របស់រុស្ស៊ីក្នុងករណីដែលសន្ធិសញ្ញាអន្តរជាតិនិងសាលក្រមរបស់ស្ថាប័នអន្តរជាតិនានាប្រឆាំងជំទាស់នឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
វិមានក្រឹមឡាំងបានឲ្យដឹងថារាល់កាតព្វកិច្ចរបស់រុស្ស៊ីក្រោមសន្ធិសញ្ញាអន្តរជាតិ នៅតែជាធរមានហើយទីក្រុងម៉ូស្គូនៅតែប្តេជ្ញាចិត្តគោរពតាមច្បាប់អន្តរជាតិទាំងស្រុង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលសន្ធិសញ្ញាអន្តរជាតិនិងសាលក្រមរបស់ស្ថាប័នអន្តរជាតិ មានទំនាស់ជាមួយរដ្ឋធម្មនុញ្ញរុស្ស៊ីនោះ ច្បាប់របស់រុស្ស៊ីនឹងជាចម្បងតែម្តង។
គួរបញ្ជាក់ថាប្រធានាធិបតី Putin បានស្នើឲ្យធ្វើវិសោធនកម្មដូចពោលខាងលើជាលើកដំបូងនៅក្នុងសារសហព័ន្ធរុស្ស៊ី កាលពីខែមករាកន្លងមក។ នេះគឺជាផ្នែកមួយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ដែលត្រូវបានអនុម័តដោយប្រទេសរុស្ស៊ីនៅឆ្នាំនេះ៕