ប្រធានាធិបតីរុស្ស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអ៊ីស្រាអែល


ប្រធានាធិបតីរុស្ស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអ៊ីស្រាអែល  - ảnh 1
ប្រធានាធិបតីរុស្ស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអ៊ីស្រាអែល (VNA)

(VOVworld) – នាថ្ងៃទី ៩ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ដំណើរការចរចរជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu
ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី។ បញ្ហាសំខាន់ក្នុងរបៀបវារៈនៃ
ដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះគឺការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ស្ថានភាព
នៅស៊ីរីក៏ដូចជាទំនាក់ទំនងទ្វេភាគី។ ថ្លែងមតិនៅការចរចារ ប្រធានាធិបតី
រុស្ស៊ី លោក Putin បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងរុស្ស៊ីនិង
អ៊ីស្រាអែលកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ប្រទេសទាំងពីរបានបង្កើតឡើង
 ទំនាក់ទំនងជិតស្និទ្ធទំនុកទុកចិត្តលើគ្រប់ជាន់ថ្នាក់។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី
 អ៊ីស្រាអែល លោក Netanyahu បានសង្កត់ធ្ងន់ទៅលើការពង្រឹងនិងពង្រីកទំនាក់
 ទំនងរវាងរុស្ស៊ីនិងអ៊ីស្រាអែលលើគ្រប់វិស័យ។ តាមលោក Netanyahu ថា៖ ជន
ជ្វីហ្វរាប់លាននាក់និយាយភាសារុស្ស៊ីគឺជាស្ពានតភ្ជាប់ប្រទេសទាំងពីរផងដែរ។​
ក្រៅពីនោះ រុស្ស៊ីនិងអ៊ីស្រាអែលកំពុងខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងលទិ្ធ
ភេវរកម្មអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ