|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖EPA/TTXVN) |
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចេញសរាចរណ៍
ដែលសំណូមពរឲ្យបង្កើនកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសនេះ ដោយការ
ពង្រឹងប្រភេទកាំជ្រួចដែលមានសមត្ថភាពយកឈ្នះប្រព័ន្ធការពារកាំជ្រួចគ្រប់
ប្រភេទទាំងនាបច្ចុប្បន្ននិងនាពេលអនាគត។អញ្ជើញថ្លែងមតិនាថ្ងៃទី២២ ធ្នូ នៅ
កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៊ី លោក Putin ចាត់ទុកថា កងកម្លាំង
មិនមែននុយក្លេអ៊ែរយុទ្ធសាស្ត្រនានា ក៏ត្រូវពង្រឹងគុណភាពដើម្បីទប់ទល់ នឹងការ
គំរាមកំហែងខាងយោធាចំពោះរុស្ស៊ីផងដែរ។ក្រៅពីនោះ លោកប្រធានា ធិបតីរូប
នេះសង្កត់ធ្ងន់ថា ត្រូវធានាការអភិវឌ្ឍន៍ឲ្យបានតុល្យភាពចំពោះកងទ័ព គ្រប់
ប្រភេទនិងគ្រប់ផ្នែក បន្តផលិតប្រភេទអាវុធគុណភាពខ្ពស់ ក៏ដូចជាឧបករណ៍
ទាក់ទងទំនើបៗផងដែរ៕